Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប បង្ហាលទ្ធផលកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត, ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងឯកសារសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤

  • Print

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៤ ឯកសារពាក់ព័ន្ធ នឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងឯកសារសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួល និងសម្រេចដូចខាងក្រោម៖

ទី១៖ ឯកភាពលើឯកសារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០២៤ រួមមាន៖

*សេចក្តីសម្រេចស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

*ប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

*ផែនការមេសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

ទី២៖ ឯកភាពលើឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ រួមមាន៖

*សេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយ អ្នកសង្កេតការណ៍ជាតិ និងអ្នកសង្កេតការណ៍អន្តរជាតិ។

*សេចក្តីជូនដំណឹងស្តីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។

*គំរូពាក្យសុំបង្កើតគណនីអ្នកប្រើប្រាស់កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ។

*គំរូលិខិតផ្ទេរសិទ្ធិគ្រប់គ្រងគណនីអ្នកប្រើប្រាស់កម្មវិធីរៀបចំបញ្ជីគណបក្ស នយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ។

*ទម្រង់បែបបទលេខ ១០០៨ (ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ)។

*ទម្រង់បែបបទលេខ ១០០៧ (ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ)។

*គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអ្នកសង្កេតការណ៍អន្តរជាតិ។

*គំរូបណ្ណសម្គាល់ ចំនួន ៥ប្រភេទ (បណ្ណសម្គាល់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍ជាតិចល័តទូទាំងប្រទេស អ្នកសង្កេតការណ៍ អន្តរជាតិ និងភ្ញៀវពិសេស)។

ទី៣៖ ឯកភាពលើសៀវភៅណែនាំស្តីពីនីតិវិធីនៃការដាក់ ការទទួល និងដោះស្រាយពាក្យបណ្តឹងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ទី៤៖ ឯកភាពលើសេចក្តីសម្រេចស្តីពីនីតិវិធីនៃការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ទី៥៖ ឯកភាពលើបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ទី៦៖ ឯកភាពលើឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល ទី៥ ឆ្នាំ២០២៤ រួមមាន៖

*លិខិតបង្គាប់ការក្រុមសម្របសម្រួលថ្នាក់កណ្តាល ក្រុមទទួលសម្ភារ បរិក្ខារ និង ឯកសារបោះឆ្នោត ក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ ក្រុមបែងចែកអាសនៈ និងក្រុមជំនួយការសម្រាប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

*ចំណាត់ការស្តីពីការប្រគល់ ទទួលសម្ភារ បរិក្ខារ និងឯកសារបោះឆ្នោត ការត្រួតពិនិត្យ ភាពត្រឹមត្រូវ និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។

*ប្រតិទិននៃការប្រគល់ ទទួលសម្ភារ បរិក្ខារ និងឯកសារបោះឆ្នោត។

ទី៧៖ អនុម័តផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ទី៨៖ ឯកភាពលើឯកសារពាក់ព័ន្ធនឹងអ្នកសារព័ត៌មានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ រួមមាន៖

*សេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិ។

*ទម្រង់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន ភ្ជាប់ជាមួយប្រវត្តិរូបសង្ខេប។ *បណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

ទី៩៖ ឯកភាពលើខ្លឹមសារបដាផ្សព្វផ្សាយស្តីពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ប្រធាន គ.ជ.ប បានណែនាំដល់លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ឱ្យពិនិត្យមើលពេលវេលាដែល គ.ជ.ប ត្រូវផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងករណីគ្មានពាក្យបណ្តឹង ឬបណ្តឹងត្រូវបានដោះស្រាយចប់ស្ថាពរ៕

ដកស្រង់ពី៖Fresh New