Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

និយ័តករមូលបត្រកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី រួមគ្នាលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការវាយតម្លៃលទ្ធភាពសង

  • Print

(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានសហការរៀបចំសិក្ខាសាលា ជំនួយបច្ចេកទេសសម្រាប់ភ្នាក់ងារ វាយតម្លៃលទ្ធភាពសង (RAC) ស្តីពី «ការកសាងសមត្ថភាពសម្រាប់ភាគីពាក់ព័ន្ធ» ក្រោមអធិបតីភាពរបស់លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ ន.ម.ក. លោក Vivek Rao អ្នកជំនាញវិស័យហិរញ្ញវត្ថុរបស់ ADB និងលោក ស៊ីសុវត្ថិ ចក្រការា អភិបាលប្រតិបត្តិ នៃក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើតការយល់ដឹងរួម សម្រាប់ភាគីពាក់ព័ន្ធ លើតម្រូវការទិន្នន័យ, ទម្រង់ទិន្នន័យ, ទម្រង់ហានិភ័យទូទៅ នៃប្រភេទហានិភ័យដូចជា AAA, AA, BBB ដោយផ្អែកលើឧត្តមានុវត្តន៍អន្តរជាតិនៃរង្វាស់តារាងតុល្យការ, វិធីសាស្រ្តនៃការបង្កើតក្បួនដោះស្រាយ ក្នុងការបង្កើតអន្តរកម្មម៉ាទ្រីសនៃការវាយតម្លៃ និងករណីសិក្សា នៃការវិវត្តលើការវាយតម្លៃ លទ្ធភាពសងផងដែរ។ ថ្លែងក្នុងសិក្ខាសាលានេះ លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា «វត្តមានរបស់ទីភ្នាក់ងារវាយតម្លៃលទ្ធភាពសង ក្នុងស្រុកនៅប្រទេសកម្ពុជា គឺជាមាគ៌ាដ៏ត្រឹមត្រូវ ក្នុងការកសាងនូវទំនុកចិត្តរបស់វិនិយោគិន និងបង្កើនភាពជឿជាក់របស់សាជីវកម្មនៅកម្ពុជា។

ដើម្បីផ្តល់នូវការវាយតម្លៃប្រកបដោយតម្លាភាព និងឯករាជ្យភាពភាគីពាក់ព័ន្ធ និងភ្នាក់ងារវាយតម្លៃលទ្ធភាពសងក្នុងស្រុក ចាំបាច់ត្រូវមានស្តង់ដារ ឧត្តមានុវត្តន៍នៃវិធីសាស្រ្ត និងដំណើរការនៃការវាយតម្លៃ ដែលអាចប្រៀបធៀបជាមួយដៃគូក្នុងតំបន់។ អន្តរាគមន៍ពីនិយ័តករ ជាមួយនឹងដៃគូអភិវឌ្ឍន៍ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងការវាយតម្លៃលទ្ធភាពសង នឹងកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដ៏រឹងមាំ និងប្រកបដោយនិរន្តរភាព។

នៅពេលដែលក្រុមហ៊ុនបានរៀបចំ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលបានការវាយតម្លៃលទ្ធភាព សងល្អបំផុត ការណ៍នេះនឹងនាំមកនូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅកម្ពុជា»។

លោក Vivek Rao បានបញ្ជាក់ថា «ការវាយតម្លៃលទ្ធភាពសងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីកទីផ្សារមូលធន និងជាឧបករណ៍ក្នុងការលើកកម្ពស់សន្ទនីយភាពទីផ្សារ។

ការវាយតម្លៃលទ្ធភាពសង ដែលអាចជឿទុកចិត្តបានដោយផ្អែកលើឧត្តមានុវត្តន៍អន្តរជាតិ ជាមួយនឹងការប្រមូលទិន្នន័យ និងការវិភាគយ៉ាងម៉ត់ចត់ អាចផ្ដល់ភាពវិជ្ជមានដល់ក្រុមហ៊ុនបោះផ្សាយ វិនិយោគិន និងអ្នកធានា»។

លោក ស៊ីសុវត្ថិ ចក្រការា បានលើកឡើងថា «សិក្ខាសាលាស្តីពីការកសាងសមត្ថភាពសម្រាប់ភាគី-ពាក់ព័ន្ធដែលសហការរៀបចំដោយ ADB និង ន.ម.ក. បានជំរុញការយល់ដឹង ក្នុងចំណោមក្រុមហ៊ុន បង្កើនចំណេះដឹងដល់វិនិយោគិន និងលើកកម្ពស់ជំនាញបច្ចេកទេសរបស់បុគ្គលិក និងនិយ័តករ។

ការកសាងសមត្ថភាពនេះជាជំហានដ៏សំខាន់មួយក្នុងការកសាងប្រព័ន្ធទិន្នន័យ និងអ្នកជំនាញការសម្រាប់ ការវាយតម្លៃហានិភ័យឥណទាននៅក្នុងទីផ្សារមូលធនកម្ពុជាប្រកបដោយប្រសិទ្ធភាព។

ទីផ្សារមូលធនដែលដំណើរការបានល្អ គឺជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច»។

សិក្ខាសាលានេះ មានសមាសភាពចូលរួមចំនួន៨០រូប ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីនៃ ន.ម.ក., ធនាគារជាតិនៃកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, បេឡាជាតិសន្តិសុខ-សង្គម, ផ្សារមូលបត្រកម្ពុជា, សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា, សាជីវកម្មធានាឥណទានកម្ពុជា, ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ និងវិនិយោគិនសក្តានុពល ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត និងមានការចូលរួមពីវាគ្មិនមកពី ADB និងអ្នកជំនាញមកពីប្រទេសឥណ្ឌា ដែលមានបទពិសោធន៍យូរឆ្នាំពាក់ព័ន្ធនឹងវិស័យនេះ៕

ដកស្រង់ពី៖Fresh New