Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋសភា ចេញសេចក្តីជូនដំណឹង អំពីការបើកកិច្ចប្រជុំវិសាមញ្ញ ថ្ងៃទី២១ ខែកុម្ភៈ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី និងបន្ថែមទេសរដ្ឋមន្រ្តី២រូបទៀត

  • Print

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការ តែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប។

សមាជិករាជរដ្ឋាភិបាល៣រូបនោះ រួមមាន៖

១៖ លោក ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

២៖ លោក ស្រី ថាមរុង្គ ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

៣៖ លោក ប៉ែន វិបុល ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរដ្ឋសភា៖