Social Network

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិត ពីសំណាក់គណនី Facebook ក្លែងក្លាយ និង Comment ក្នុងហ្វេសប៊ុកថ្នាក់ដឹកនាំ

(ភ្នំពេញ)៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិត ពីសំណាក់គណនី Facebook ក្លែងក្លាយ និងខំមិន (Comment) ក្នុងហ្វេសប៊ុកថ្នាក់ដឹកនាំ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ថ្មីៗនេះមានជនអនាមិក បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ និងលួចគណនីហ្វេសប៊ុកអ្នកដទៃ មកកាន់កាប់ ហើយប្រឌិតព័ត៌មានជាច្រើន ដោយចោទប្រកាន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៖

ដកស្រង់ពី៖Fresh New