Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដំណឹងល្អសម្រាប់សិស្ស ជាប់បាក់ឌុបនៅខណ្ឌពោធិ៍សែនជ័យ! អាជ្ញាធរប្រកាសមិនយកសេវាបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្នចំនួន១០ថ្ងៃ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧ ខែតុលា

  • Print

(ភ្នំពេញ)៖ រដុ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្តីជូនដំណឹងមិនយកថ្លៃសេវានីត្យានុកូលកម្ម លើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុយតិយភូមិ សម័យប្រឡងឆ្នាំ២០១៧ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីលើកទឹកចិត្ត ដល់សិស្សានុសិស្សដែលប្រឡងជាប់ទាំងអស់គ្នា។

 តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ឲ្យដឹងថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នឹងផ្តល់សេវានីត្យានុកូលកម្មលើវញ្ញាបនបត្របណ្តោះអាសន្នជូនដោយឥតគិតថ្លៃលើសេវា នៅការិយាល័យច្រក ចេញចូលតែមួយរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧។

សិស្សានុសិស្សអាចទទួលបាននូវសេវានីត្យានុកូលកម្មលើវិញ្ញាបនបត្របណ្តោះអាសន្នរបស់ខ្លួនចំនួន១០សន្លឹក។

ដកស្រង់ពី៖FRESH NEW