Social Network

ធនាគារជាតិនៃកម្ពុជា ដាក់ប្រកាសលេខទូរស័ព្ទ តាមទីស្នាក់ការកណ្ដាល និងតាមបណ្ដាសាខារាជធានី-ខេត្ត ដើម្បី​ដោះស្រាយចម្ងល់ ឬបញ្ហាពាក់ព័ន្ធការប្រើប្រាស់​ហិរញ្ញវត្ថុ

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យដំណើរការ លេខទូរស័ព្ទទំនាក់ទំនង ប្រចាំទីស្នាក់ការកណ្ដាល និងតាមបណ្ដាលសាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត ជាច្រើនខ្សែរ ដើម្បីផ្ដល់ភាពងាយ ស្រួលឲ្យសារធារណជន ទំនាក់ទំនងដោះស្រាយចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។

 យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាព Fresh News ទទួលបានឲ្យដឹងថា ការដាក់ឲ្យដំណើរការប្រព័ន្ធទូរស័ព្ទនេះធ្វើឡើង ដើម្បីពង្រឹងកិច្ចការពារអតិថិជន ដែលប្រើប្រាស់សេវាហិរញ្ញវត្ថុនេះ។

សាធារណជនទាំងអស់ អាចទំនាក់ទំនងមកកាន់ ទីស្នាក់ការកណ្ដាល តាមប្រព័ន្ធលេខទូរស័ព្ទចំនួន៥ខ្សែរួមមាន៖ 
* ០៨៥ ៦០០ ០០២
* ០៨៥ ៦០០ ០០៣
* ០៩៨ ២២០ ០០១
* ០៩៨ ២២០ ០០២
* ០៩៧ ២៧៨ ៣០ ៣០

សម្រាប់សាធារណជន ដែលនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តទាំងអស់ សូមមើលលេខទូរស័ព្ទក្នុងសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាខាងក្រោម៖

ដកស្រង់ពី៖FRESH NEW