Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង់គ្លេសចេញច្បាប់ថ្មី ហាមហោះហើរ ដ្រូនក្បែរ អាកាសយានដ្ឋាននានា

  • Print

London:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី២៧ខែ វិច្ឆិកានេះបានឲ្យដឹងថា ប៉ូលីសនៅក្នុងប្រទេសអង់គ្លេស នឹងទទួលបានអំណាចក្នុង ការធ្វើការងារជាមួយការបង្ហោះ យន្តហោះដ្រូននានានៅទូទាំង ប្រទេសក្រោយពេលច្បាប់ថ្មីមួយ ត្រូវបានចែងឡើងនិង ប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញ។

 ច្បាប់ថ្មីដែលត្រូវបានអនុម័តនោះ គឺហាមប្រាមនូវគ្រប់ប្រភេទយន្តហោះ ដ្រូនដែលធ្វើការហោះហើរនៅក្បែរ ទីតាំងអាកាសយានដ្ឋាន នានាឬលើស ពីកំពស់១២២ម៉ែត្រនឹងត្រូវទទួលទោស ទណ្ឌមួយចំនួនដែលនេះនឹងធ្វើឲ្យ អង់គ្លេសអាចគេចចេញពីការវាយប្រហារតាម បែបបច្ចេកវិទ្យាបែបនេះ នាពេលអនាគតផងដែរ។

ច្បាប់ថ្មីនេះនឹងត្រូវប្រកាសឲ្យប្រើប្រាស់ជាសាធារណៈ នៅពេលខាងមុខនេះដែលវានឹងអនុញ្ញាតិឲ្យក្រុមមន្ត្រី មានសមត្ថកិច្ច ក្នុងការបាញ់ទំលាក់ឬចាប់រឹបអូសយក យន្តហោះដ្រូនទាំងឡាយណា ដែលប្រព្រឹត្តខុសនឹងច្បាប់ថ្មី ដើម្បីធានាឲ្យមានសុវត្ថិភាព ជូនប្រជាពលរដ្ឋអង់គ្លេស ទាំងមូល៕

ដកស្រង់ពី៖ដើមអម្ពិល