Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្មាតហ្វូនដែលជាប់ចំណាត់ថ្នាក់លក់បានច្រើនជាងគេក្នុងខែមីនានៅតែជាIphoneX

  • Print

ដូចដែលប្រិយមិត្តបានដឹងហើយថា iPhoneX គឺជាកាំជណ្តើរស្មាតហ្វូន មួយឈានទៅរកអនាគតរបស់ក្រុមហ៊ុនApple

ដោយវាមានលក្ខណៈសម្បត្តិល្អច្រើន ខុសពី iPhone ដទៃទៀត, មានបំពាក់អេក្រង់លាត រំលេចថ្ងាសឆក, កម្លាំងម៉ាស៊ីនល្អ, មានបំពាក់មុខងារ និងបច្ចេកវិទ្យាថ្មីៗ រីឯតម្លៃ ក៏ថ្លៃដែរ។ បើទោះជា ស្មាតហ្វូនមួយនេះ មានតម្លៃរាងថ្លៃក៏ពិតមែន តែចំនួននៃការ លក់ចេញវិញ គឺបានច្រើនហួស ពីការរំពឹងទុក ដល់ថ្នាក់ធ្លាប់ទទួលការ កុម្ម៉ង់ពីសំណាក់អតិថិជន រហូតដាច់ស្តុក ថែមទៀត។ ក្នុងនោះ iPhone X ជំនាន់ចុងក្រោយនេះ ក៏ធ្លាប់ត្រូវជាប់ឈ្មោះថាជាផលិតផល បច្ចេកវិទ្យាស្មាតហ្វូនដែលលក់ដាច់បំផុតប្រចាំឆ្នាំ2017 ផងដែរ។

យ៉ាងណាក្នុងពេលថ្មីៗនេះស្រាប់តែប្រភពពីCounterpointក្រុមអ្នកស្រាវជ្រាវផ្នែកទីផ្សារ បច្ចេកវិទ្យា បានធ្វើការបង្ហាញ តារាងមួយ នៃចំនួនភាគរយ ផលិតផលស្មាតហ្វូន ដែលលក់បាន ច្រើនជាងគេនៅក្នុងខែមីនាមានរយៈពេល 31 ថ្ងៃនោះ។ជាលទ្ធផលជាក់ស្តែង ក៏បានបង្ហាញថា iPhone X នៅតែជាប់ចំណាត់ ថ្នាក់ទី 1 នៃការលក់នៅលើទីផ្សារ បានច្រើនជាងគេ ដោយទទួលបានចំនួន3.5ភាគរយ,  iPhone 8 Plus ជាប់ចំណាត់ថ្នាក់ទី 2 ជាមួយចំនួនលក់បាន 2.3 ភាគរយ,Xiaomi Redmi 5A ជាប់ចំណាត់ថ្នាក់ទី 3 ជាមួយចំនួនលក់បាន 1.8 ភាគរយ ខណៈ OPPO A83 ក៏ស្ថិតនៅ ចំណាត់ថ្នាក់ទី 3 ជាមួយចំនួន លក់បាន 1.8 ភាគរយដូចគ្នា ដោយមិនមានចំណាត់ថ្នាក់ ទី 4 នោះទេ។ ឯចំណាត់ថ្នាក់ទី 5 វិញ បានទៅលើស្មាតហ្វូន កំពូលរបស់ Samsung គឺGalaxyS9&S9Plus និង iPhone 7 របស់ Apple ជាមួយចំនួនលក់ បាន 1.6 ភាគរយ ហើយក៏មិនមាន ចំណាត់ថ្នាក់ទី6និងទី7នោះដែរ, ចំណែក iPhone 8 និង Galaxy J7 Proជាប់ចំណាត់ថ្នាក់ទី 8ជាមួយចំនួនលក់បាន1.4 ភាគរយដូចគ្នា ហើយចំណាត់ថ្នាក់ទី10វិញ គឺបានទៅលើ iPhone 6 ជាមួយចំនួនលក់បាន 1.2 ភាគរយ។ អាចនិយាយបានថា នេះគ្រាន់តែជាការបូកសរុប លទ្ធផលមួយ សម្រាប់តែនៅក្នុង ខែមីនា ដែលមានរយៈពេល 31 ថ្ងៃហ្នឹងប៉ុណ្ណោះ ហើយតំណែងស្មាតហ្វូន ដែលលក់បានចំនួន ច្រើនជាងគេ ក្នុងទីផ្សារ គឺនៅតែបានទៅលើ iPhone X ថ្ងាសឆក របស់ក្រុមហ៊ុន Apple ដដែល ខណៈ iPhone 8 Plus បានឡើងមកឈរនៅចំណាត់ថ្នាក់ទី 2 បន្ទាប់។ម្យ៉ាងវិញទៀត វាក៏នៅតែ ជាដំណឹងល្អមួយ សម្រាប់ក្រុមហ៊ុន ផ្លែប៉ោមនេះ។

សរុបមក យើងអាចនិយាយបានថា វាជាខែចុងក្រោយ នៃត្រីមាសដំបូង សម្រាប់ដើមឆ្នាំ2018 ដែលក្រុមហ៊ុនAppleនៅតែអាចទទួលបាន ចំនួននៃការលក់ចេញ ផលិតផល iPhone X និង 8 Plus បានច្រើនជាងគេ យ៉ាងនេះ។ ហើយយើងក៏នៅ មិនទាន់ដឹងទៀតទេថា នៅត្រីមាសបន្ទាប់ តើស្មាតហ្វូនរបស់ ក្រុមហ៊ុនណា នឹងអាចលក់បានចំនួន ច្រើនជាងគេ? ដូច្នេះ មានតែរង់ចាំតាមដាន បន្តទៀត ទាំងអស់គ្នា!

ដកស្រង់ចេញពីhttp://www.cambo-report.com/article/12530