Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Appleអាច​នឹង​ឡើង​តុលា​ការ​ជា​ថ្មីម្តង​ទៀតដោយ​សារ​តែ​រឿង​ក្តី​ចាស់ពី​ស្រ្តី​សញ្ជាតិ​អាមេរិច​ម្នាក់!

  • Print

បើនិយាយអំពីបញ្ហាកើតឡើង ចំពោះក្រុមហ៊ុន Apple គឺមានភាពល្បីល្បាញ ខ្លាំងណាស់សម្រាប់ទីផ្សារ

អន្តជាតិ ដោយសារតែប្រព័ន្ធច្បាប់ នៅប្រទេសទាំងនោះមាន សមត្ថភាពគ្រប់គ្រាន់ ក្នុងការកាត់សេចក្ដី ចេញដំណោះស្រាយ ទាន់សភាពការ នៃទីផ្សារបច្ចេកវិទ្យា។ ជាក់ស្ដែងមកដល់ថ្ងៃនេះឆ្នាំ 2019 ហើយនោះ ក្រុមហ៊ុន Apple ដដែល ត្រូវបានដើមបណ្ដើមម្នាក់ បានដាក់ពាក្យប្ដឹងឡើងតុលាការ ជុំវិញរឿងដែលកំណែ Update នៅលើប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ថ្មី បានធ្វើឲ្យឆ្នាំងសាក ហ្ស៊ីនចេញពីប្រអប់ មិនអាចសាកថ្ម នៅលើស្មាតហ្វូនបាន។

ស្ត្រីម្នាក់ជាជនជាតិអាមេរិក មានឈ្មោះថា Monica Everson ពលរដ្ឋរស់នៅរដ្ឋ California ក៏ដូច ជាដើម បណ្ដឹង បានដាក់ឯកសារពាក់ព័ន្ធ ទៅលើរឿងក្ដីមួយនេះ ទៅតុលាការ California Central District Court រួចរាល់ ហើយ (ដែលប្រិយមិត្តអាចចុចលើ ឈ្មោះខាងលើ ដើម្បីចូលទៅតំណរ Link) ជុំវិញបញ្ហា Apple បាន ធ្វើឲ្យ iPhone របស់អ្នកស្រី មានបញ្ហា មិនអាចសាកថ្មចូល ដោយសារតែឆ្នាំសាកហ្ស៊ីន ចេញពី ប្រ អប់ ពេលទិញដំបូង មិនអាចសាកថ្មបាន ដូចសព្វមុនដង បន្ទាប់ពី iPhone 7 របស់អ្នកស្រីបានធ្វើការ Update ឡើងទៅជំនាន់ iOS 11 កាលពីឆ្នាំ 2017 កន្លងទៅ។

ជុំវិញបញ្ហានោះអ្នកស្រី Monica បានឲ្យដឹងទៀតផងដែរ iPhone 7 មួយគ្រឿងនោះ ត្រូវបាន ទិញ ថ្មីបើក ប្រអប់ នៅក្នុងខែកញ្ញា ឆ្នាំ 2016 ដោយវាដំណើរការបានស្រួល ដោយគ្មានបញ្ហាអ្វីទាំងអស់ តែមកដល់ ខែ តុលាឆ្នាំ 2017 បន្ទាប់ពីធ្វើការឡើង iOS ជំនាន់ 10.1.1 រួច វាបានធ្វើឲ្យស្មាតហ្វូនអ្នកស្រី ជួបបញ្ហា មួយ ចំនួន ពិសេសគឺមិនអាចសាកថ្មចូលតែម្ដង ដោយនៅលើអេក្រង់ iPhone ប្រាប់ថា ឆ្នាំសាកដែលកំពុងប្រើ នោះគឺប្រើមិនត្រូវគ្នាឡើង។ រឿងក្ដីនេះ ត្រូវបានប្រភពព័ត៌មានអន្តរជាតិ ជាច្រើនបានចេញផ្សាយ ដោយ លើក ឡើងថា វាគឺជាមូលហេតុ រកប្រាក់បន្ថែម ដែល Apple ជម្រុញបន្ថែមដើម្បីឲ្យ អតិថិជនរបស់ ខ្លួន ចំនាយប្រាក់ ទិញយកឆ្នាំសាកថ្មី តាមរយៈកំណែអាប់ដេត នៅលើប្រព័ន្ធប្រតិបត្តិការ ចុងក្រោយ របស់ ខ្លួន។

រឿងក្ដីនេះបានស្ថិតក្នុងដៃតុលាការហើយ ហើយយើងក៏មិនបានដឹងបន្ថែមនោះទេថា តើរឿង នេះ នឹង ត្រូវចាត់ នីតិវិធីបែបណាបន្ថែមទៀត តាមប្រព័ន្ធច្បាប់ Common Law នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2019 នេះ បើវាដំណើរការមែននោះ យើងអាចសន្និដ្ឋានបានថា Apple ដឹងតែត្រូវត្រៀមលុយ រាប់លានដុល្លារ ដើម្បី ប៉ះប៉ូវ និងត្រៀមចេញមុខ សុំទោសជាសាធារណៈទៀតហើយ តែមុននឹងឈានដល់ពេលនោះ ក៏ត្រូវឆ្លង កាត់ ការសើបអង្កេតផងដែរ! សម្រាប់យើង ពិសេសអតិថិជន Apple កុំភ្លេចតាមដាន បន្ថែមជុំវិញរឿងនេះ ដោយក្រុមការងារខេមបូរីផត នឹងចេញផ្សាយបន្ថែមទៀត ពេលទទួលបានដំណឹងថ្មីៗ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15266