Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាឡិកាឆ្លាតវៃ​អេក្រង់​បត់​ក៏មាន​មុខ​នៅ​ក្នុង​ព្រឹតិ្តការណ៍MWCឆ្នាំ2019 ដែរ!

  • Print

មិនត្រូវការរង់ចាំយូរទៀតនោះទេ ដោយព្រឹតិ្តការណ៍ MWC ឆ្នាំ 2019 នឹងត្រូវបានចាប់ផ្ដើមក្នុងរយៈពេល 2 សប្ដាហ៍ ទៀត

តែប៉ុណ្ណោះ ដែលជាវិធីពិព័រណ៍ធំបំផុតនៅលើពិភពលោក សម្រាប់ការដាក់បង្ហាញបច្ចេកវិទ្យាថ្មីៗ ទៅលើឧស្សាហកម្ មទូរសព្ទចល័តផងដែរ។ចំណែកឯនៅក្នុងឆ្នាំ2019នេះត្រូវបានគេរំពឹងរួចមកហើយថា នឹងមានឧបករណ៍អេឡិចត្រូនិក ថ្មី មួយ ដែលមានការចាប់អារម្មណ៍ច្រើនជាងគេ ដោយនោះគឺជាស្មាតហ្វូនអេក្រង់បត់តែម្ដង ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ក្រុមហ៊ុន Nubia ក៏នឹងរៀបចាំដាក់បង្ហាញនាឡិកាឆ្លាតវៃ បែបអេក្រង់បត់ថែមទៀតផង នៅក្នុងឆ្នាំនេះ។

បន្ទាប់ពីក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាកធំៗ ដូចជា Samsung និង Huawei ដែលនឹងដាក់បង្ហាញស្មាតហ្វូនអេក្រង់បត់  ជំនាន់ដំបូងរៀងៗខ្លួន ក៏មានក្រុមហ៊ុនមួយទៀតផងដែរ នឹងដាក់បង្ហាញឧបករណ៍អេឡិចត្រូនិកអេក្រង់បត់មួយដែរ ដោយមិនមែនជាស្មាតហ្វូននោះឡើយ ក៏ប៉ុន្ដែបែរទៅជានាឡិកាឆ្លាតវៃទៅវិញ។ នាឡិកាឆ្លាតវៃបំពាក់ដោយអេក្រង់បត់ មួយនេះ មានឈ្មោះថា Nubia Alpha នឹងត្រូវបានបង្ហាញខ្លួនជាផ្លូវការដំបូង នៅក្នុងខែសីហា ឆ្នាំ 2018 មកម្ល៉េះ ដោយប្រើប្រាស់អេក្រង់ប្រភេទ OLED ហើយមានរបៀបពាក់ដោយរុំជុំវិញកដៃរបស់អ្នកប្រើប្រាស់តែម្ដង។  ក្រុមហ៊ុនចិន Nubia ក៏បានបង្ហោះរូបភាព Poster មួយសន្លឹកផងដែរ នៅលើកម្មវិធីបណ្ដាញសង្គម Weibo ដែលបាន បង្ហើប អំពី នាឡិកាឆ្លាតវៃអេក្រង់បត់នេះ ដោយសរសេរថា “Flex Your Lite” ថែមទៀតផង។ លើសពីនេះទៅទៀត កាលពីក្នុង ខែកញ្ញា ឆ្នាំ 2018 ក្រុមហ៊ុន Nubia ក៏បានដាក់ឧបករណ៍គម្រូ នៃនាឡិកាឆ្លាតវៃអេក្រង់បត់នេះផងដែរ ក៏ប៉ុន្ដែគ្រាន់តែ ដាក់បង្ហាញឲ្យទស្សនាប៉ុណ្ណោះ និងមិនបានចាប់កាន់ប្រើប្រាស់ផ្ទាល់នោះទេ ដោយសារតែទាំងនោះស្ថិតនៅតំណាក់ កាល សាកល្បងនៅឡើយ។

សរុបមក បើយោងទៅតាមរបាយការណ៍ បង្ហាញឲ្យបានដឹងថា នាឡិកាឆ្លាតវៃអេក្រង់បត់គឺពិតជាមានរូបរាងប្លែក និង ស្រស់ ស្អាត់ផងដែរ ក៏ប៉ុន្ដែចំពោះផ្នែកប្រើប្រាស់ប្រចាំថ្ងែ ហើយនិងគុណភាពរបស់ឧបករណ៍នេះវិញ នៅមិនទាន់ មាន ពត៌មានលេចធ្លាយបង្ហាញនោះទេ សម្រាប់ពេលបច្ចុប្បន្ននេះ។

http://cambo-report.com/article/15315