Social Network

តម្លៃក្នុងការផលិត​តាំង​ពី​ដើម​រហូត​ដល់​ចេញលក់​លើ​ទីផ្សារ​របស់ Galaxy S10+ ដឹង​អត់​ថា​អស់​ប៉ុន្មាន?

តម្លៃរបស់ស្មាតហ្វូនបានឡើងថ្លៃបន្តិចម្ដងៗ ហើយពីមួយឆ្នាំទៅមួយឆ្នាំកំពូលស្មាតហ្វូន មានល្បឿនលឿន អេក្រង់ល្អ មុខងារច្រើនសំបូរ

បែប បានឡើងថ្លៃឥតល្ហែ រហូតដល់ខ្ទង់ពាន់ដុល្លារថែមទៀតផង ហើយដល់ឆ្នាំ 2019 នេះ តម្លៃរបស់វាឡើងកាន់ តែកប់ថែមទៀត ដល់ ខ្ទង់ ជិត USD 3,000 ក៏មានសម្រាប់ស្មាតហ្វូនបត់អេក្រង់បាន។ ក្នុងនោះ បើយើងមើលទៅលើតម្លៃរបស់ Galaxy ត្រកូល S របស់ Samsung ឯណោះវិញឃើញថា ពីមួយជំនាន់ទៅមួយជំនាន់ តម្លៃក៏ឡើងថ្លៃដែរ តែមិនឡើងខ្លាំងរហូតធ្វើឲ្យអតិថិជនក្រវីក្បាលឡើយ។

ជាក់ស្ដែងសម្រាប់ទីផ្សារស្រុកខ្មែរយើងផ្ទាល់ ការមកដល់ដំបូងនៃ Galaxy S10+ នៃម៉ាស៊ីនមាន RAM 8GB អង្គផ្ទុកទីន្នន័យ 128GB មានតម្លៃ USD 1,159 ដែលមានការថែមនូវកាដូ តែនៅពីក្រោយរឿងនេះ តើប្រិយមិត្តមានដឹងទេថា ការចំនាយ ទៅលើការ ផលិតរ បស់ ស្មាតហ្វូននេះមួយគ្រឿង តើត្រូវចំនាយសាច់ប្រាក់ដើមប៉ុន្មានទម្រាំទៅដល់ដៃរបស់អតិថិជន ដែលជាម្ចាស់? ដោយយោង តាមប្រភពព័ ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា Galaxy S10+ ដែលទើបនឹងចេញក្ដៅៗនេះ គឺចំនាយប្រាក់ផលិតសរុបអស់តែ USD 420 ប៉ុណ្ណោះ សម្រាប់ម៉ូឌែលមាន RAM 8GB និងអង្គផ្ទុកទិន្នន័យ 128GB ដែលវាថ្លៃជាង Galaxy S9+ ទំហំ 64GB ចេញកាលពីឆ្នាំ 2018 កន្លងទៅ។

ប្រភពដដែលបានលាតត្រដាងឲ្យដឹងបន្ថែមទៀត ជុំវិញផ្នែកតម្លៃ នៃសំខាន់ជាច្រើនរួមមានដូចជា៖

•    ធ្វើតេស្ដ / ការផ្គុំឡើង / និងជំនួយគ្រឿងបរិក្ខារ = 34.50$

•    ផ្នែកមេកានិច / Housing = 29$

•    ផ្នែកអេឡិចត្រូនិចផ្សេងៗ = 29.50$

•    ផ្នែកគ្រប់គ្រងកម្លាំង / ផ្នែកប្រព័ន្ធសម្លេង = 7$

•    ផ្នែកសេវា / RF = 31.50$

•    ផ្នែកមេម៉ូរី = 50.50$

•    ផ្នែកអេក្រង់ Infinity O = 86.50$

•    ផ្នែកកាមេរ៉ាមុខក្រោយ = 56.50$

•    ផ្នែកតំណរភ្ជាប់ និងសេនស័រ = 14$

•    ផ្នែកថ្ម = 10.50$

•    ផ្នែកខួរក្បាល និង Modem = 70.50$

តម្លៃដូចបានរាយឈ្មោះខាងលើ គឺមានចំនួនសរុប USD 420 ទើបអាចលេចចេញម៉ាស៊ីន S10+ មួយគ្រឿង ដែលប្រិយ មិត្តអាច នឹងគិតថា មិនថ្លៃនោះទេ ហេតុអ្វីលក់ក្បែរ USD 1,000? គួរបញ្ជាក់ផងដែរថា ក្រៅពីផ្នែករឹងសំខាន់ៗដូចបានបញ្ជាក់ខាងលើ ក្រុមហ៊ុន Samsung ក៏បានចំនាយប្រាក់ផ្សេងបន្ថែមទៀតជុំវិញការសិក្សាស្រាវជ្រាវក្នុងការផលិត តម្លៃបញ្ជាក់ផលិត ផលពីអង្គការ អន្តរ ជាតិជា ច្រើន តម្លៃប្រាក់បៀវត្សរបស់បុគ្គលិក ការកាត់ពន្ធនានា ថ្លៃដឹកជញ្ជូន ចំនាយខ្លាំងបន្ថែមទៀតទៅលើផ្នែកទីផ្សារ ពិសេសការផលិត Spot ពាណិជ្ជកម្ម ការថតរូប ការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ិនធឺណិត ព័ត៌មាន ទូរទស្សន៍ ជាដើម ។ល។ ដែលចំនួនទាំងនោះ នៅមិន ទាន់បានរាប់បញ្ចូលនៅឡើយទេ ហេតុដូច្នេះហើយតម្លៃក្បែរ USD 1,000 គឺសមរម្យ អាចថាចំនេញដែរ តែក៏មិន ច្រើនដូច អ្វីដែល យើងអាចនឹងគិតដល់ដែរ ហើយបើរកស៊ីខាត ចាំបាច់បើកក្រុមហ៊ុនប៉ុនយក្សធ្វើអី?

ដកស្រង់ចេញពីhttp://cambo-report.com/article/15493