Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple បិទលែង​អោយ​ទម្លាក់​មក​កាន់iOS12.1.3 បាន​ទៀត​ទេ ខណៈ​ដែល Version ថ្មីត្រៀម​ដាក់​ចេញ ឆាប់ៗ​ខាង​មុខ​នេះ

  • Print

ថ្មីៗនេះ ខាង Apple ទើបចេញប្រកាសបិទ មិនអោយអ្នកប្រើ iOS ដែលកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 12.1.4 ជំនាន់ចុងក្រោយ អាចធ្វើការទំលាក់ ទៅកាន់កាន់ iOS 12.1.3 បានទៀតនោះទេ។

  ចំណែកប្រិយមិត្ត iDevices របស់ក្រុមហ៊ុនផ្លែប៉ោម ដែលកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការក្រោម iOS 12.1.3 ក៏មិនអាចធ្វើការឡើងមកប្រើ នៅត្រឹម iOS 12.1.3 បានទៀតដែរ គឺមានមានតែតម្លើងទៅកាន់ Version ចុងក្រោយគឺ iOS 12.1.4 ប៉ុណ្ណោះ ក្នុងពេលនេះ។

ជាការពិតណាស់ ដូចរាល់ដងអញ្ចឹង នៅពេលចេញការអាប់ដេតប្រព័ន្ធប្រតិបត្តិការថ្មីៗ Apple តែងទុកពេលមួយរយៈ សម្រាប់អោយអ្នកប្រើប្រាស់ ធ្វើការទំលាក់មកប្រើ Version ចាស់បាន ប្រសិនបើពួកគាត់គិតថា ជំនាន់ថ្មីនោះ មិនដំណើរការល្អដូចជំនាន់មុខ តែបើផុតថ្ងៃហើយ ទាល់តែប្រើ Version ចុងក្រោយទើបបាន។ ជាក់ស្តែង បើយើងគិតមកដល់ឥលូវ iOS 12.1.4 ត្រូវបានក្រុមហ៊ុន Apple បញ្ចេញដាក់អោយប្រើជាសារធារណៈ បានជាងមួយខែហើយ ដោយក្នុងនោះ យើងបានទទួលដំណឹងមួយ បង្ហើបអោយដឹងថា Apple ត្រៀមបញ្ចេញកំណែអាប់ដេត iOS ថ្មី ជាជំនាន់ផ្លូវការ នៅចុងខែនេះ ខណៈរាល់ថ្ងៃ វាស្ថិតក្នុងជំនាន់ Beta។

យើងចង់បញ្ជាក់ថា ទោះបីជាអ្នកដោនឡូដ Firmware iOS 12.1.3 ពីគេហទំព័រផ្សេងៗ ក៏មិនអាចទំលាក់ ឬតម្លើងបានដែរ ដូចនេះបានតែឡើងទៅកាន់ iOS 12.1.4 ដែលជាប្រព័ន្ធប្រតិបត្តិការ ជំនាន់ចុងក្រោយតែម្តង ទើបបាន។ យ៉ាងណា មិនយូរទៀតនោះទេ Apple ទំនងអាចនឹងធ្វើការបញ្ចេញ Version iOS 12.2 ជាផ្លូវការ ក្រោយពេលសាកល្បងជំនាន់ Beta រួចរាល់។

ដកស្រង់ចេញពីhttp://cambo-report.com/article/15638