Social Network

Huaweiបាន​បដិសេធ​ទៅ​លើ​របាយ​ការណ៍ដែល​ថា​ខ្លួ​ន​ចង់​លក់​ម៉ូដឹម5Gទៅ​ឲ្យApple

កាលពីសប្តាហ៍មុននេះ ក៏មានសេចក្តីរាយការណ៍ ថ្មីមួយលេចឡើងថា ក្រុមហ៊ុន Huawei អាចនឹងលក់ម៉ូដឹម 5G ជំនាន់ចុងក្រោយរបស់ខ្លួន ទៅឲ្យក្រុមហ៊ុន Apple សម្រាប់បំពាក់លើ iPhone ជំនាន់ក្រោយៗ

ដែលមិនមានប្រភពច្បាស់លាស់ឬក៏បានប្រកាសដោយក្រុមហ៊ុនទាំង2ផ្ទាល់នោះឡើយ។រហូតមកដល់ពេលថ្មីៗនេះនៅឯព្រឹត្ដិការណ៍សំណួរនិងចម្លើយ(Q&A)អ្នកតំណាងឲ្យក្រុមហ៊ុន Huawei បាននិយាយឆ្លើយទៅកាន់ ពាក្យចចាមអារាមថា "យើងមិនមានគម្រោង ក្នុងការផ្លាស់ប្តូរ យុទ្ធសាស្រ្តលើ Chipset របស់យើងឡើយ ហើយក៏មិនបាន ធ្វើការទំនាក់ទំនង ជាមួយនឹងក្រុមហ៊ុន Apple នៅលើការរកជាវម៉ូដឹម 5G នោះទេ" ។

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei មានបន្ទះឈីបម៉ូដឹម Balong 5000 ដែលត្រូវបានដាក់ឲ្យ ប្រើរួចមកហើយនៅក្នុង 5G Wi-Fi Hotspots និងបំពាក់នៅលើ ស្មាតហ្វូនអេក្រង់បត់ Mate X ជាលើកដំបូងបង្អស់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Huawei នៅកំពុងតែចង់រក្សាទុក បន្ទះឈីបជំនាន់ចុងក្រោយៗនេះ នៅក្នុងផ្ទះរបស់ខ្លួនផ្ទាល់នៅឡើយ (ទាំងម៉ូដឹម 5G និងបន្ទះឈីប Kirin) ដោយមិនទាន់ចង់ដាក់លក់ ទៅឲ្យក្រុមហ៊ុនដទៃនោះទេ។

ចំណែកឯ ក្រុមហ៊ុនផ្គត់ផ្គង់ម៉ូដឹម 4G នាពេលបច្ចុប្បន្ន ទៅឲ្យក្រុមហ៊ុន Apple គឺមិនទាន់អាចបង្កើតម៉ូដឹម 5G នៅឡើយ ដោយឡែកម៉ូដឹម 5G របស់ក្រុមហ៊ុន Intel ក៏នៅមិនទាន់ សម្រាប់បំពាក់លើ iPhone ជំនាន់ក្រោយទៀតផង។ ក្រៅពីនេះ ក្រុមហ៊ុន Apple ក៏កំពុងតែមានជម្លោះ ជាមួយនឹងក្រុមហ៊ុន Qualcomm ថែមទៀត ហើយចំពោះម៉ូដឹម 5G Exynos 5100 (មាននៅក្នុង Galaxy S10 5G) របស់ក្រុមហ៊ុន Samsung ក៏មិនមានចំនួនផ្គត់ផ្គង់គ្រប់គ្រាន់ ដើម្បីលក់ទៅឲ្យក្រុមហ៊ុន Apple នៅឡើយ សម្រាប់ពេលបច្ចុប្បន្ននេះ។

សរុបមក យ៉ាងហោចណាស់ ក៏នៅមានក្រុមហ៊ុន 2 ផ្សេងទៀត ដែលកំពុងធ្វើការលើម៉ូដឹម 5G ដោយរួមមានក្រុមហ៊ុន MediaTek និងក្រុមហ៊ុន UniSOC ប៉ុន្ដែប្រសិនបើយោងទៅតាម ក្រុមអ្នកវិភាគក៏បានជឿថា ក្រុមហ៊ុនទាំងអស់នោះ នៅមិនអាចបំពេញតាម តម្រូវការដ៏តឹងរ៉ឹង របស់ក្រុមហ៊ុន Apple ក្នុងការធ្វើជា ក្រុមហ៊ុនផ្គត់ផ្គង់បាននៅឡើយទេ។ ចំណែកឯរបាយការណ៍ លេចធ្លាយថ្មីក៏បាន បង្ហាញថាក្រុមហ៊ុន Apple កំពុងតែចាប់ផ្ដើម ធ្វើការផលិតម៉ូដឹម 5G ដោយខ្លួនផ្ទាល់តែម្ដង ទោះបីជាយ៉ាងណា ការអភិវឌ្ឍអាចចំណាយ ពេលដល់ទៅ 2 ឬ 3 ឆ្នាំឯណោះ ដើម្បីសម្រេចរួចរាល់ ដូច្នេះហើយ iPhone 5G នឹងមិនអាចមានវត្តមាន លើទីផ្សារក្នុងពេលឆាប់ៗនេះទេ។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15843