Social Network

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ សម្រេចចោទប្រកាន់អ្នកបើកបររថយន្ត២នាក់ ដែលបង្កគ្រោះថា្នក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃនៅលើផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប

(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន សោយបានសម្រេចចោទប្រកាន់អ្នកបើកបររថយន្ត២រូប ដែលបង្កគ្រោះថា្នក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃនៅលើផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

Read more: អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ សម្រេចចោទប្រកាន់អ្នកបើកបររថយន្ត២នាក់...

ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ រកឃេីញ កុមារី កុមារា ៣រូប​ ទទួលជ័យលាភីក្នុងការប្រកួតប្រជែងលេីកម្មវិធីសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសរកកុមារី កុមារា ៣រូប ទទួលជ័យលាភីក្នុងការប្រកួតប្រជែងក្នុងកម្មវិធីសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤ ក្រោយធ្វេីការប្រកួតប្រជែងក្នុងចំណោមបេក្ខជនចំនួន ១៤៧រូប។

Read more: ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ រកឃេីញ កុមារី កុមារា ៣រូប​...

គ.ជ.ប ប្រកាសពីការផ្សព្វផ្សាយពីគោលការណ៍ជួលម៉ោងផ្សាយរបស់ស្ថានីយវិទ្យុ ទូរទស្សន៍ឱ្យគណបក្សនយោបាយ

(ភ្នំពេញ)៖ គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការផ្សព្វផ្សាយពីគោលការណ៍ជួលម៉ោងផ្សាយរបស់ស្ថានីយវិទ្យុ ទូរទស្សន៍ឱ្យគណបក្សនយោបាយ និងគោលការណ៍រៀបចំកម្មវិធីកិច្ចពិភាក្សាគោលនយោបាយគណបក្សក្នុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤។

Read more: គ.ជ.ប ប្រកាសពីការផ្សព្វផ្សាយពីគោលការណ៍ជួលម៉ោងផ្សាយរបស់ស្ថានីយវិទ្យុ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់ ខណៈអ្នកជាសះស្បើយគ្មាន

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមេសាឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់...

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

Read more: ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមេសា...

ក្រសួងបរិស្ថាន តាមដា​នយ៉ាងយកចិត្តទុកដាក់ចំពោះឧបទ្ទវហេតុក្រឡាប់រថយន្តបណ្តាលឱ្យលេចធ្លាយអាស៊ីតស៊ុលហ្វូរិចប្រមាណ៣០តោន ធ្លាក់ចូលស្ទឹងណាមខាន់ ហូរចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងប្រាបាង

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្ដរជាតិ ឱ្យបានជ្រាបថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ មានឧបទ្ទវហេតុនៃការក្រឡាប់រថយន្តដឹកអាស៊ីតស៊ុលហ្វួរិច (Sulfuric Acid) នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ

Read more: ក្រសួងបរិស្ថាន...

គ.ជ.ប ប្រកាសពីលទ្ធផលប្រជុំពិនិត្យ និងសម្រេចលើគំរូបញ្ជីបោះឆ្នោត និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តមួយចំនួន បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើគំរូបញ្ជីបោះឆ្នោត និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តមួយចំនួន បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការប្រើប្រាស់ប្រឡង់ដៃសន្តិសុខ គំរូប្រឡង់ដៃសន្តិសុខ ខិត្តបណ្ណស្តីពីខ្នាត និងប្រព័ន្ធការពារសន្តិសុខការិយាល័យបោះឆ្នោត និងឯកសារពាក់ព័ន្ធនឹងការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត និងឯកសារសម្រាប់រៀបចំកម្មវិធីស្មើភាព សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

Read more: គ.ជ.ប ប្រកាសពីលទ្ធផលប្រជុំពិនិត្យ និងសម្រេចលើគំរូបញ្ជីបោះឆ្នោត...

តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនសង្ស័យក្នុងសំណុំរឿងគ្រឿងញៀន ប្រមាណ៧គីឡូក្រាម ដែលបង្ក្រាបនៅ KTV ថាំងហ៊ួយក្លឹប

(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបករណីគ្រឿងញៀន នៅចំណុចទីតាំង ថាំង ហួយក្លឹប-KTV ស្ថិតនៅផ្ទះលេខ៦៧ ផ្លូវលេខ១០៣ ភូមិ០៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

Read more: តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមេសាឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏មិនមានដែរ។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

សមិទ្ធិផល និងវឌ្ឍនភាពរបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្សត្រូវបានបង្ហាញជូនសម័យប្រជុំលើកទី៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស

(ទីក្រុងហ្សឺណែវ)៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបញ្ចប់សម័យប្រជុំលើកទី៥៥ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំសរុបចំនួន៥៧ ព្រមទាំងបានអនុម័តសេចក្តីសម្រេចសរុបចំនួន៣៤ ស្ដីពីបញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់។ ក្នុងអំឡុងកិច្ចប្រជុំរយៈពេល៦សប្តាហ៍ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានទ្បើងថ្លែងបទអន្តរាគមន៍ សរុបចំនួន១១ លើក បង្ហាញពីសមិទ្ធផលនិងវឌ្ឍនភាព របស់កម្ពុជា លើទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែង ក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ មានដូចជា សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិអភិវឌ្ឍន៍។

Read more: សមិទ្ធិផល និងវឌ្ឍនភាពរបស់កម្ពុជា...

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

Read more: ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹង ពី លទ្ធផលដំណាក់កាលទី១ ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆាំ្ន២០២៤

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជូនដំណឹងដល់សាធារណជន និងសិស្សានុសិស្សដែល បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤ ឱ្យដឹងថា ក្រោយពីគណៈកម្មការ បានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេររបស់បេក្ខជនចំនួន ១៤៧រូប ដែលបានចូលរួមប្រកួតប្រជែងរួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរ ទាំងនេះ មានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។

Read more: ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹង ពី លទ្ធផលដំណាក់កាលទី១...

ក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្តេចធីបតី ហ៊ុន ម៉ាណែត ចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលជំនួបរវាងសម្តេចធិបតី និងប្រធានក្រុមហ៊ុន Sunwah Group

(ភ្នំពេញ)៖ ក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

Read more: ក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្តេចធីបតី ហ៊ុន ម៉ាណែត ចេញសេចក្តីប្រកាសព័ត៌មាន...

ក្រសួងការងារ ប្រាប់សហគ្រាស គ្រឹះស្ថានទាំងអស់ ឱ្យអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាកដោយមានប្រាក់ឈ្នួល រយៈពេល៤ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី (Video inside)

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ឱ្យអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល រយៈពេល៤ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ខាងមុខនេះ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤។

Read more: ក្រសួងការងារ ប្រាប់សហគ្រាស គ្រឹះស្ថានទាំងអស់ ឱ្យអនុញ្ញាតឱ្យកម្មករនិយោជិត...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមេសាឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏មិនមានដែរ។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

តំណាងអយ្យការ សម្រេចចោទប្រកាន់ជនជាតិចិនម្នាក់ ដែលបើករថយន្ត ALPHARD បង្កគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៣ បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និង២នាក់ទៀតរបួស

(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ បានសម្រេចចោទប្រកាន់ជនជាតិចិនម្នាក់ ដែលបើករថយន្ត ALPHARD បង្កគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៣ បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និង២នាក់ទៀតរបួស។

Read more: តំណាងអយ្យការ សម្រេចចោទប្រកាន់ជនជាតិចិនម្នាក់ ដែលបើករថយន្ត ALPHARD...

ក្រសួងសុខាភិបាល ណែនាំ ១៤ចំណុចដល់ប្រជាពលរដ្ឋ ក្នុងការពារ និងថែរក្សាសុខភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា ស្ថានភាពនៃការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យមានអាកាសធាតុក្តៅខ្លាំង ទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសជាច្រើន ដែលអាចឱ្យបុគ្គលគ្រប់រូប អាចធ្លាក់ខ្លួនឈឺដោយសារកម្តៅ ជាពិសេសបុគ្គលដែលមានហានិភ័យខ្ពស់គឺ មនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការងារនៅលម្ហខាងក្រៅ អត្តពលិក អ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃ។

Read more: ក្រសួងសុខាភិបាល ណែនាំ ១៤ចំណុចដល់ប្រជាពលរដ្ឋ ក្នុងការពារ និងថែរក្សាសុខភាព...

អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងនៅចុងរដូវប្រាំងដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង (Video inside)

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយអំពាវនាវដល់ប្រជាពលរដ្ឋ ជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងនៅចុងរដូវប្រាំង ដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមេសានេះ។

Read more: អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី...

ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

Read more: ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ ខែមេសា...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមេសាឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏មិនមានដែរ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,១០១នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,០៤៤នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕

ដកស្រង់ពី៖Fresh New

ត្រីមាសទី១ ឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន១០៦ ទុនសរុបប្រមាណ ២.២ពាន់លានដុល្លារ

(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន១០៦ ដែលមានទុនវិនិយោគសរុបប្រមាណ ២.២ពាន់លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ អាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។

Read more: ត្រីមាសទី១ ឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន១០៦ ទុនសរុបប្រមាណ...