Social Network

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។

Read more: ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែកុម្ភៈ...

គ.ជ.ប នឹងចាក់ផ្សាយកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់បក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ

(ភ្នំពេញ)៖ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកបោះឆ្នោតបានស្វែងយល់អំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នឹងធ្វើការចាក់ផ្សាយកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

Read more: គ.ជ.ប នឹងចាក់ផ្សាយកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់បក្សនយោបាយ...

អភិបាលខេត្តត្បូងឃ្មុំ ដាក់វិធានក្តៅទប់ស្កាត់ និងការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់រួមសហការគ្នាទប់ស្កាត់ការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក នៅក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ។

Read more: អភិបាលខេត្តត្បូងឃ្មុំ ដាក់វិធានក្តៅទប់ស្កាត់...

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ចំណាត់ការសំណុំរឿងអត្រានុកូលដ្ឋាល

(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ចំណាត់ការសំណុំរឿងអត្រានុកូលដ្ឋាល។

Read more: អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី...

សមាគម អង្គការ ១២ស្ថាប័ន ចេញសេចក្តីថ្លែងការណ៍គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ សមាគម និងអង្គការចំនួន ១២ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួម ក្នុងការគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្រោយមើលឃើញនូវសារៈសំខាន់នៃគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រមួងនេះ ដែលពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចជាតិ និងការដឹកទំនិញ ព្រមទាំងពេលវេលា ដែលបានប្រសិទ្ធិនាមថា ព្រែកជីកហ្វូណន-តេជោ ដែលជាផ្លូវនាវាចរតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។

Read more: សមាគម អង្គការ ១២ស្ថាប័ន...

និយ័តករមូលបត្រកម្ពុជា​នឹងចុះត្រួតពិនិត្យ​ការពង្រឹងអភិបាលកិច្ចក្រុមហ៊ុន​ស៊ីអាយស៊ី ផាតនើរ ដើម្បីធានា​ផលប្រយោជន៍របស់វិនិយោគិន

(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា ( ន. ម. ក.) នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានជូនដំណឹងដល់សាធារណជន និងវិនិយោគិនទាំងអស់របស់ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ មក. (ស៊ីអាយស៊ី ផាតនើរ) ទាក់ទងនឹងការទទួលបាននូវការរាយការណ៍ជាបន្តបន្ទាប់របស់ក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ អំពីស្ថានភាពវិបត្តិសន្ទនីយភាពសាច់ប្រាក់ពាក់ព័ន្ធនឹងការគ្រប់គ្រងមូលនិធិរបស់វិនិយោគិន។

Read more: និយ័តករមូលបត្រកម្ពុជា​នឹងចុះត្រួតពិនិត្យ​ការពង្រឹងអភិបាលកិច្ចក្រុមហ៊ុន​ស៊ីអាយស៊ី...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ៤នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ៤នាក់។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

Read more: ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣១ ខែមករា...

មន្ដ្រីអាវុធហត្ថខេត្តក្រចេះ ដែលប្រើកាំភ្លើងខ្យល់បាញ់សត្វស្លាប នៅបឹងរំលាច ក្រុងក្រចេះ ត្រូវបានចាប់ខ្លួន

(ក្រចេះ)៖ បុរសម្នាក់ដែលប្រើប្រាស់កាំភ្លើងខ្យល់ បាញ់សម្លាប់សត្វស្លាប (សត្វកុក) នៅចំណុចបឹងរំលាច ស្ថិតក្នុងភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រចេះ ហើយត្រូវបានគេថតចែកចាយ ភ្ជាប់ជាមួយសាររិះគន់ពេញបណ្ដាញសង្គមនោះ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ត្រូវកម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនបានហើយ។

Read more: មន្ដ្រីអាវុធហត្ថខេត្តក្រចេះ ដែលប្រើកាំភ្លើងខ្យល់បាញ់សត្វស្លាប នៅបឹងរំលាច...

ក្រសួងសេដ្ឋកិច្ច សម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្រោមប្រធានបទ «អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា»

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្រោមប្រធានបទ «អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា» ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីលោក, លោកស្រី, អ្នកឧកញ៉ា, លោកឧកញ៉ា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន, និងគ្រឹះស្ថានបណ្តុះបណ្តាល។

Read more: ក្រសួងសេដ្ឋកិច្ច សម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្រោមប្រធានបទ...

ជូនដំណឹង! យានយន្តធុនធំគ្រប់ប្រភេទមានទម្ងន់លើស ១៦តោន ត្រូវផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន របស់យានយន្តធុនធំគ្រប់ប្រភេទ ដែលមានទម្ងន់សរុបលើសពី ១៦តោន លើកំណាត់ផ្លូវខេត្តលេខ៣១២ ចាប់ពី គីឡូម៉ែត្រ ២៨+៣៤៨ ដល់ ២៨+៣៧២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវង ដោយសារកំណាត់ផ្លូវនេះត្រូវធ្វើការស្ថាបនា និងពង្រីកផ្លូវបន្ថែម។

Read more: ជូនដំណឹង! យានយន្តធុនធំគ្រប់ប្រភេទមានទម្ងន់លើស ១៦តោន...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់ ខណៈអ្នកជាសះស្បើយ ១នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយ ១នាក់។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់...

អគ្គនាយកដ្ឋានពន្ធដារ សេចក្តីជូនដំណឹងស្តីពីការកម្រិតអត្រាការប្រាក់សម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៣

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានសេចក្តីជូនដំណឹងស្តីពីការ កម្រិតអត្រាការប្រាក់សម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៣ ដោយផ្អែកលើការគណនាមធ្យមភាព នៃមធ្យមភាគអត្រាការប្រាក់ឱ្យខ្ចីប្រចាំឆ្នាំរបស់ធនាគារពាណិជ្ជធំៗក្នុងស្រុកចំនួន១២ គឺអត្រា ៩.៦៦%ក្នុងមួយឆ្នាំចំពោះប្រាក់រៀល និង៨.៧៥%ក្នុងមួយឆ្នាំ ចំពោះប្រាក់ដុល្លារអាមេរិក។

Read more: អគ្គនាយកដ្ឋានពន្ធដារ...

សាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រឿងញៀនទម្ងន់ជិត ៣គីឡូក្រាម ចំនួន២នាក់ ដាក់ពន្ធនាគារមួយជីវិត

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រឿងញៀនទម្ងន់ជិត៣គីឡូក្រាម ចំនួន២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត។ នេះបើតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

Read more: សាលាដំបូងរាជធានីភ្នំពេញ...

រដ្ឋបាលខេត្តកំពង់ចាម បំភ្លឺករណីការបង្ហោះព័ត៌មានតាមបណ្តាញសង្គម ពាក់ព័ន្ធនឹងសេចក្ដីណែនាំ ស្តីពីការគ្រប់គ្រងវិនិយោគអាជីវកម្ម ភាស៉ីសត្តឃាតដ្ឋាន និងអាជីវករពិឃាតសត្វ ទូទាំងខេត្ត

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺករណីការបង្ហោះព័ត៌មានតាមបណ្តាញសង្គមពាក់ព័ន្ធនឹងសេចក្ដីណែនាំ លេខ០០១/២៤ ស.ណ.ន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការគ្រប់គ្រងវិនិយោគអាជីវកម្ម ភាស៉ីសត្តឃាតដ្ឋាន និងអាជីវករពិឃាតសត្វ ទូទាំងខេត្ត។

Read more: រដ្ឋបាលខេត្តកំពង់ចាម បំភ្លឺករណីការបង្ហោះព័ត៌មានតាមបណ្តាញសង្គម...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

Read more: ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមករា...

ក្រុមអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ដ្រី ចេញប្រកាសព័ត៌មាន បង្ហាញលទ្ធផលជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញអំពីលទ្ធផលនៃជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយលោកស្រី ម៉ារីយ៉ាម សឺរមែន នាយិកាគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។

Read more: ក្រុមអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ដ្រី ចេញប្រកាសព័ត៌មាន...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ ក៏គ្មានដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ក៏គ្មានដែរ។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

រដ្ឋបាលខេត្ដត្បូងឃ្មុំ ជូនដំណឹងពីការទប់ស្កាត់ និងការឈូសឆាយទន្ទ្រាន យកដីព្រៃលិចទឹក នៅក្នុងភូមិសាស្ដ្រស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្ដត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការទប់ស្កាត់ និងការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក នៅក្នុងភូមិសាស្ដ្រស្រុកក្រូចឆ្មារ នៃខេត្ដត្បូងឃ្មុំ។

Read more: រដ្ឋបាលខេត្ដត្បូងឃ្មុំ ជូនដំណឹងពីការទប់ស្កាត់ និងការឈូសឆាយទន្ទ្រាន...

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើបុរសអាយុ៦៩ឆ្នាំ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើបុរសអាយុ៦៩ឆ្នាំ នេះបើយោងតាមសេចក្តីប្រកាសចេញនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។

Read more: ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលខ្សោយមកលើកម្ពុជា រួមជាមួយនឹងខ្យល់មូសុងឦសានបក់ខ្សោយ។

Read more: ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែមករា...