Social Network

យុះទី៤ ថយឥទ្ធិពល ព្យុះថ្មីមួយទៀត ចាប់ផ្តើមកកើត

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានជូនដំណឹងស្តីពី ការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកក្កដាថាៈ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពល ពីជ្រលងព្យុះទី៤ ឈ្មោះតាលីម (TALIM ) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

Read more: យុះទី៤ ថយឥទ្ធិពល ព្យុះថ្មីមួយទៀត ចាប់ផ្តើមកកើត

រដ្ឋបាលរាជធានី ជូនដំណឹង ពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងអំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី១៩ កក្កដា ស្អែកនេះ

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្នក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

Read more: រដ្ឋបាលរាជធានី ជូនដំណឹង ពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន...

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី១៣ ខែកក្កដានេះ !

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។

Read more: ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា...

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ១៣ ខែកក្កដា ការឆ្លងតំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងមានចំនួនជាង៣៦.២លាននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងបានកើនឡើងដល់ជាង៣៦.២លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៨ម៉ឺននាក់ដែរ។

Read more: បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ១៣ ខែកក្កដា...

សម្ដេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្ដសៀមរាប

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្ដសៀមរាប។

Read more: សម្ដេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង...

លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ សម័យប្រជុំចង្អៀត និងពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្តីពី មិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

ភ្នំពេញ៖ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៣នេះបានបង្ហាញលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦សម័យប្រជុំចង្អៀតនិងពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្តីពី មិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត៕

Read more: លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ សម័យប្រជុំចង្អៀត...

កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ១ នាក់ ជាសះស្បើយ ២ នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកក្កដា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី១២ ខែកក្កដា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ១ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ២ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។

Read more: កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ១ នាក់ ជាសះស្បើយ ២ នាក់

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី១២ ខែកក្កដានេះ !

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។

Read more: ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា...

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរយាន្ដយន្ដគ្រប់ប្រភេទ ក្នុងពិធីសម្ពោធវិមានរំលឹកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ នៅក្បែរស្ថានទូតបារាំង

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងរៀបចំពិធីសម្ពោធវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ «រូបពីរ» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅឧទ្យានឡេអូប៉ូល សេដា សេនហ្គ័រ (សួនច្បារមុខស្ថានទូតបារាំង) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

Read more: រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរយាន្ដយន្ដគ្រប់ប្រភេទ...

កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ០ នាក់ ជាសះស្បើយ ០ នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកក្កដា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី១១ ខែកក្កដា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ០ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ០ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។

Read more: កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ០ នាក់ ជាសះស្បើយ ០ នាក់

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា, អាចមានភ្លៀងធ្លាក់ ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។

Read more: ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨...

គ.ជ.ប ប្រកាសថា អ្នកណែនាំប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោតនឹងត្រូវផ្តន្ទាទោសតាមច្បាប់

ភ្នំពេញ៖អ្នកណែនាំប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោតនឹងត្រូវផ្តន្ទាទោសតាមច្បាប់។ទោសមានការពិន័យជាប្រាក់ពី៥លានទៅ២០លានរៀលនិងមិនគិតបីទោសព្រហ្មទណ្ឌផ្សេងទៀត។

Read more: គ.ជ.ប ប្រកាសថា...

ពលរដ្ឋនៅក្រុងកោះរ៉ុង បានទទួលវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មី ពីអាជ្ញាធរខេត្តព្រះសីហនុ នៅដើមសប្តាហ៍ក្រោយនេះ

ព្រះសីហនុ៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ចេញកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ មានខ្លឹមសារថាៈ រដ្ឋបាលខេត្តព្រះសីហនុ និងចែកវិញ្ញាបនបត្រ សំគាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋក្នុងក្រុងកោះរ៉ុង និងមោឃភាព ចោល រាល់ប័ណ្ណសំគាល់សិទ្ធិប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុនានា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិកោះរ៉ុងសន្លឹម ឃុំកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាដើមសប្តាហ៍ ខាងមុខនេះ។

Read more: ពលរដ្ឋនៅក្រុងកោះរ៉ុង បានទទួលវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មី...

នៅ​អំឡុង​ពីថ្ងៃ​ទី​១៦ ដល់ ១៨ ខែកក្កដា លើ​ផ្ទៃសមុទ្រ មាន​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានជូនដំណឹងស្តីពី ការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី១២ ដល់ ១៨ ខែកក្កដាថាៈ នៅអំឡុងពីថ្ងៃទី១២ ដល់ ១៤ ខែកក្កដា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលនូវឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាប ពីប្រទេសចិន និងចាប់ពីថ្ងៃទី១៥ ខែកក្កដាទៅ ទទួលនូវឥទ្ធិពលជ្រលងសម្ពាធទាបថ្មី ដែលកើតឡើង ក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក (ខាងកើតហ្វីលីពីន) សមុទ្រចិនខាងត្បូង និងកំណើននៃខ្យល់មូសុងនិរតី នឹងបង្កឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។

Read more: នៅ​អំឡុង​ពីថ្ងៃ​ទី​១៦ ដល់ ១៨ ខែកក្កដា លើ​ផ្ទៃសមុទ្រ មាន​ខ្យល់​បក់បោក​ខ្លាំង...

កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ០ នាក់ ជាសះស្បើយ ៤ នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកក្កដា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី១០ ខែកក្កដា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ០ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៤ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។

Read more: កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ០ នាក់ ជាសះស្បើយ ៤ នាក់

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏គ្មានដែរ។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,៣០១,៦៦៦នាក់, ដូសទី៣ចំនួន ១០,៧១៧,៩៦៩នាក់, ដូសទី៤ចំនួន ៥,៣០៦,២៧២នាក់, ដូសទី៥ចំនួន ១,៩៥៧,៦៥៤នាក់ និងដូសទី៦ចំនួន ៤៨២,៧៩០នាក់ (គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣)

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០១,៦៦៦នាក់។

Read more: ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,៣០១,៦៦៦នាក់,...

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី១០ ខែកក្កដានេះ !

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖

Read more: ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា...

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ០៦ ខែកក្កដា ការឆ្លងតំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងមានចំនួនជាង៣៦.២លាននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងបានកើនឡើងដល់ជាង៣៦.២លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៨ម៉ឺននាក់ដែរ។

Read more: បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ០៦ ខែកក្កដា...

ក្រសួងសុខាភិបាល ស្នើសុំឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទប់ស្កាត់ ការផ្សព្វផ្សាយ លក់ផលិតជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ

ភ្នំពេញៈ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្ញើលិខិតមួយច្បាប់ជូន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយស្នើសុំទប់ស្កាត់ ការផ្សព្វផ្សាយលក់ផលិតជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ។

Read more: ក្រសួងសុខាភិបាល ស្នើសុំឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទប់ស្កាត់...

ក្រសួងពាណិជ្ជកម្ម ប្រកាសព័ត៌មានពី ការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ និងប្រកាសស្តីពី ខសន្យាមិនសុចរិត ក្នុងវិស័យអចលនទ្រព្យ និងលំនៅដ្ឋាន

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅថ្មីៗនេះ ស្តីពីការអនុវត្តច្បាប់ ស្ដីពីកិច្ចការពារអ្នកប្រើ ប្រាស់ និងប្រកាសស្តីពី ខសន្យាមិនសុចរិត ក្នុងវិស័យអចលនទ្រព្យនិងលំនៅដា្ឋន។

Read more: ក្រសួងពាណិជ្ជកម្ម ប្រកាសព័ត៌មានពី ការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ...