Social Network

ស.ស.យ.ក. ចេញសេចក្ដីជូនដំណឹងស្តីពី ពានរង្វាន់បាល់ទាត់ SOCCER LEAGUE លើកទី៧ ឆ្នាំ២០២៤

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចេញសេចក្ដីជូនដំណឹងស្តីពី ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ដោយមាន២ប្រភេទវិញ្ញាសា គឺវិញ្ញាសាបាល់ទាត់បុរស និងវិញ្ញាសាបាល់ទាត់នារី។

Read more: ស.ស.យ.ក. ចេញសេចក្ដីជូនដំណឹងស្តីពី ពានរង្វាន់បាល់ទាត់ SOCCER LEAGUE លើកទី៧...

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥-២៦ ខែមីនា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ (ស.ប.ប.ឡាវ) នៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃស.ប.បឡាវ។

Read more: សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ...

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបបាននិងបន្តគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

Read more: ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមីនា...

គ.ជ.ប ប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិនិត្យ និងសម្រេចលើឯកសារមួយចំនួន

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើទម្រង់សន្លឹកឆ្នោតគំរូ និងទម្រង់សន្លឹកឆ្នោតផ្លូវការ និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សនយោបាយ និងឯកសារពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ និងការដំឡើងថ្នាក់ ព្រមទាំងលទ្ធផលប្រឡងប្រជែងផ្ទៃក្នុងប្តូរក្របខណ្ឌមន្ត្រីរាជការ គ.ជ.ប។

Read more: គ.ជ.ប ប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិនិត្យ និងសម្រេចលើឯកសារមួយចំនួន

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែមីនា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

Read more: EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤...

សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសជនជាតិចិនម្នាក់ ដាក់ពន្ធនាគារ៣០ឆ្នាំ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន និងហាមឃាត់ចូល និងស្នាក់នៅកម្ពុជា ជារៀងរហូត

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសជនជាតិចិនម្នាក់ ឈ្មោះ ម៉ៅ ជិនជា អាយុ៤០ឆ្នាំ ដាក់ពន្ធនាគារ៣០ឆ្នាំ និងពិន័យជាប្រាក់៧០លានរៀល ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ព្រមទាំងហាមឃាត់ចូល និងស្នាក់នៅកម្ពុជា ជារៀងរហូត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤៕

Read more: សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសជនជាតិចិនម្នាក់ ដាក់ពន្ធនាគារ៣០ឆ្នាំ...

រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទជួលអគារ តែអ្នកជួលជនជាតិចិនប្រកាន់ជំហរតឹងរឹងមិនព្រមសម្របសម្រួល, ចុងក្រោយតុលាការ សម្រេចអនុវត្តសាលដីកាចាត់ចែងជាបណ្តោះអាសន្ន

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទជួលអគារមួយ ដែលមានជនជាតិចិនជាអ្នកជួល ហើយជនជាតិខ្មែរម្ចាស់ទីតាំង ប៉ុន្តែក្រោមការ សម្របសម្រួលរបស់រដ្ឋបាលខេត្ត ភាគីអ្នកជួលប្រកាន់ជំហរតឹងរឹងមិនព្រមសម្របសម្រួល ទើបចុងក្រោយតុលាការសម្រេចអនុវត្តសាលដីកាចាត់ចែងជាបណ្តោះអាសន្នតែម្តង។

Read more: រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទជួលអគារ...

អាជ្ញាធរជាតិព្រះវិហារ ជូនដំណឹងពីការផ្អាកជាបណ្តោះអាសន្ត ការឡើងទស្សនាប្រាសាទប្រាង្គ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដោយសារជណ្តើរឈើចាស់ទ្រុឌទ្រោម

(ព្រះវិហារ)៖ អាជ្ញាធរជាតិព្រះវិហារ បានចេញសេចក្តីជូនដំណឹង ដល់ក្រសួងស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន ភ្ញៀវទេសចរជាតិ និងបរទេស សមាគមមគ្គុទ្ទេសទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ សមាគម ក្រុមហ៊ុនទេសចរណ៍ ស្តីពីការផ្អាកបណ្តោះអាសន្ន ការឡើងទស្សនាប្រាសាទប្រាង្គ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

Read more: អាជ្ញាធរជាតិព្រះវិហារ ជូនដំណឹងពីការផ្អាកជាបណ្តោះអាសន្ត...

សាលាដំបូងរាជធានីភ្នំពេញ ប្រកាសផ្ដន្ទាទោសជនបរទេស២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ ប្រកាសផ្ដន្ទាទោសជនបរទេស២នាក់ ដោយម្នាក់ៗ ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចំនួន៨០លានរៀល ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤៕

Read more: សាលាដំបូងរាជធានីភ្នំពេញ ប្រកាសផ្ដន្ទាទោសជនបរទេស២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត...

ក្រសួងធនធានទឹក ជូនអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

Read more: ក្រសួងធនធានទឹក ជូនអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមីនា...

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសបដិសេធការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវជុំវិញការបើកប្រាក់ឈ្នួលដល់បងប្អូនកម្មករនិយោជិតនៅក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

Read more: ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W...

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

Read more: ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែមីនា...

សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងការងារ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកម្មករនៅរោងចក្រ RG Footwear

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីអគ្គីសភ័យឆេះរោងចក្រស្បែកជើងឈ្មោះ RG Footwear (Cambodia) Co., Ltd អស់ទាំងស្រុងនេះបានកើតហេតុនៅថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៥០នាទី ដែលមានទីតាំងស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងនោះមានកម្មករនិយោជិតធ្វើការចំនួន២ ២០៥ នាក់ (ស្រី១ ០៣៦ នាក់)។

Read more: សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងការងារ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏មិនមានដែរ។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មីបាន នៅក្នុងយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល»

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើតាមខេត្ត-ក្រុង រៀបចំយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» ដើម្បីចូលរួមចំណែកអបអរសាទរខួបលើកទី ៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០ - ២០ មីនា ២០២៤) ក៏ដូចជាគាំទ្រគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

Read more: ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មីបាន...

និយ័តករបរធនបាលកិច្ច ទទួលបានការចុះបញ្ជីជាបរធនបាលកិច្ចសាធារណៈ របស់មូលនិធិអភិវឌ្ឍន៍ជំនាញ

(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងពីការទទួលស្គាល់ការចុះបញ្ជីរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ (ម.អ.ជ.) ឬ SKILLS DEVELOPMENT FUND (SDF) ជាបរធនបាលកិច្ចសាធារណៈស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

Read more: និយ័តករបរធនបាលកិច្ច ទទួលបានការចុះបញ្ជីជាបរធនបាលកិច្ចសាធារណៈ...

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

Read more: ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមីនា...

គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានបក្សភឿថៃ

(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤នេះ លោកស្រី ផថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ បានបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

Read more: គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានបក្សភឿថៃ

រដ្ឋសភា ចេញសេចក្តីប្រកាសអំពីលទ្ធផល នៃជំនួបរវាង ប្រធានរដ្ឋសភាស្តីទី និង កូនស្រី លោក ថាក់ ស៊ីន

(ភ្នំពេញ)៖ លោកសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី និងជាសមាជិកអចិន្ត្រៃយ៍នៃ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarm Shinawatra) ប្រធានគណៈបក្សភឿថៃ និងគណៈប្រតិភូ នៅវិមានរដ្ឋសភា។

Read more: រដ្ឋសភា ចេញសេចក្តីប្រកាសអំពីលទ្ធផល នៃជំនួបរវាង ប្រធានរដ្ឋសភាស្តីទី និង...

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹងពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនពលរដ្ឋ (Video inside)

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

Read more: រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹងពីការរៀបចំបុណ្យចូលឆ្នាំថ្មី...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏មិនមានដែរ។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...