Social Network

ការប៉ះទង្គិចគ្នាក្នុងទីក្រុងប៉ារីស ខណះមានអ្នកចូលរួមរាប់ម៉ឹននាក់ ចូលរួមប្រារព្ធទិវាខែឧសភា

ប៉ូលីសកុប្បកម្មរបស់ទីក្រុងប៉ារីស បានបាញ់ឧស្ម័នហូរទឹកភ្នែក ខណះពួកគេ ទប់ទល់នឹងបាតុកររឹងក្បាល ក្នុងចំណោមអ្នកចូលរួមតវ៉ាទិវាខែឧសាភារាប់ម៉ឺននាក់ ដែលបានធ្វើឲ្យកកកុញផ្នែកមួយចំនួន នៃទីក្រុងមួយនេះ កាលពីថ្ងៃពុធ ដើម្បីសាកល្បងគោលនយោបាយអត់ធ្មត់កម្រិតសូន្យរបស់ប្រទេសបារាំង លើអំពើហឹង្សាតាមដងផ្លូវ។

ភាពតានតឹង អាចកើតមានឡើង ខណះមានការចម្រុះគ្នានៃក្រុមអ្នកសហជីពកម្មករ ក្រុមបាតុករអាវកាក់លឿង និងក្រុមប្រឆាំងពួកមូលធននិយម បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីរបស់បារាំង ដោយបានដាក់កងកម្លាំងសន្តិសុខឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

មានប៉ូលីស និងកងអាវុធហត្ថ ច្រើនជាង៧.៤០០នាក់ បានចេញមកល្បាតតាមដងផ្លូវ ជាមួយនឹងបទបញ្ជាពីលោកប្រធានាធិបតី Emmanuel Macron ក្នុងការទទួលយកនូវ “គោលជំហរឹងមាំដ៏ខ្លាំងបំផុត” ប្រសិនបើប្រឈមមុខនឹងអំពើហឹង្សា។

ការប៉ះទង្គិចគ្នា បានចាប់ផ្តើមនៅពេលដែលហ្វូងមនុស្ស បានប្រមូលផ្តុំ គ្នាលើដងមហាវិថី Montparnasse ដោយមានពួកអនាធិបតេយ្យស្បែកខ្មៅរាប់រយនាក់ បានរុលទៅខាងមុខគេ ខណៈក្រុមសហជីព និងពួកអាវកាក់លឿងរាប់ពាន់នាក់ កំពុងញ៉ាំអាហារថ្ងៃត្រង់របស់ពួកគេស្ងាត់ៗ ក្រោមកំដៅព្រះអាទិត្យ។

ភ្លាមៗនោះ ពួកគេ បានលោតចេញ ដោយគប់ដបទឹក និងដុំកំណាត់ថ្ម ដាក់កងកម្លាំងសន្តិសុខ ដោយស្រែកថា "មនុស្សគ្រប់គ្នាស្អប់ប៉ូលីស!" ផ្សែងឧស្ម័នបង្ហូរទឹកភ្នែក បានរសាត់អណ្តែតពាសពេញអាកាស នៅពេលប៉ូលីស បានវាយបកភ្លាមៗ ដោយចោទប្រកាន់ក្រុមកុប្បករ និងគប់គ្រាប់បែកផ្សែង ដើម្បីបំបែកហ្វូងមនុស្សនៅក្នុងការប៉ះទង្គិច ដែលមានរយៈពេលជាងមួយម៉ោង។

ក៏មានការរង្កៀសចិត្តគ្នាខ្លះដែរ រវាងអ្នកតវ៉ារឹងរូស និងអ្នក ដែលចេញមកគ្រាន់តែដើម្បីអបអរសាទរទិវាពលកម្មមួយនេះ។ អជ្ញាធរ បានព្រមានថា ការដើរហែក្បួននៅឆ្នាំនេះ ទំនងជាកើតមានបញ្ហា ដែលនឹងកើតឡើងក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមមេដឹកនាំនៃចលនាអាវកាក់លឿង ប្រឆាំងនឹងរដ្ឋាភិបាល បានច្រានចោលដោយកំហឹង នូវសំណើរកាត់បន្ថយពន្ធរបស់លោក Macron នេះបើតាមការផ្សាយរបស់ Channel News Asia នាថ្ងៃព្រហ.។