Social Network

តួលេខអ្នកស្លាប់ពីព្យុះស៊ីក្លូន Kenneth បានឡើងដល់៣៨នាក់ នាភាគខាងជើងប្រទេសម៉ូហ្សំប៊ិក

តួលេខអ្នកស្លាប់ ដែលបង្កដោយខ្យល់ព្យុះស៊ីក្លូន Kenneth នាខេត្ត Cabo Delgado ភាគខាងជើងបំផុត ក្នុងប្រទេសម៉ូហ្សំប៊ិក បានកើនឡើងដល់ ៣៨នាក់ ហើយប្រជាជន៣៩នាក់ផ្សេងទៀត បានរងរបួស នេះបើតាមការប្រកាសពីក្រុមអជ្ញាធរ កាលពីថ្ងៃចន្ទ។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយវិទ្យាស្ថានគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានប្រាប់ថា មានផ្ទះជិត ៣៥ពាន់ខ្នង ត្រូវបានកំទេចដោយផ្នែក ឬក៏ទាំងស្រុង ហើយកសិផលចំនួន ៣១.២៥៦ហិចតា បានរងគ្រោះដោយព្យុះស៊ីក្លូន Kenneth ដែលវាយប្រហារមកលើខេត្តកាលពីថ្ងៃទី ២៥ មេសា ដោយនាំមកជាមួយនូវខ្យល់ព្យុះបំផ្លិចបំផ្លាញ និងទឹកភ្លៀង។

មណ្ឌលស្នាក់នៅចំនួន៣០កន្លែង ត្រូវបានបង្កើតឡើងរួចជាស្រេច ពាសពេញខេត្ត ដែលបានផ្តល់ជាជម្រកដល់ប្រជាជនច្រើនជាង ២ពាន់នាក់ ហើយប្រជាជនប្រមាណ៣០០នាក់ ពីស្រុកដែលរងលិចលុង ដោយទឹកជំនន់មាន Macomia, Ibo និង Quissanga ត្រូវបានជួយសង្រ្គោះនេះបើតាមសេចក្តីប្រកាស។

អ្នកសម្របសម្រួលរបស់ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បានប្រាប់អ្នកកាសែតក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានក្នុងខេត្ត Cabo Delgado ថា អាកាសធាតុអាក្រក់ នៅតែបន្តរំខានដល់ការដឹកជញ្ជូនសម្ភារះ ដល់តំបន់ដែលរងគ្រោះ។

វិទ្យាស្ថានឧត្តុនិយមជាតិ បានរាយការណ៏ថា នៅតែមានការគម្រាមកំហែងពីទឹកភ្លៀងធ្លាក់ខ្លាំង នៅទូទាំងខេត្ត។

ព្យុះស៊ីក្លូន Kenneth បាននាំឲ្យមានបំណាក់ដីត្រឹមតែ៦សប្តាហ៏ បន្ទាប់ពីព្យុះស៊ីក្លូន Idai បានវាយប្រហារតំបន់កណ្តាលរបស់ប្រទេសមួយនេះ ជាមួយនឹងខ្យល់កំណាច និងទឹកជំនន់ ដោយបន្សល់មនុស្សច្រើនជាង៦០០នាក់ ស្លាប់បាត់ជីវិត ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ត្រូវបានសម្របសម្រួល ហើយប្រជាជនរាប់រយពាន់នាក់ ត្រូវបានផ្លាស់ប្តូរទីលំនៅ។

ក្រុមអជ្ញាធរ បានប្រកាសថា មជ្ឍមណ្ឌលព្យាបាលជំងឺអាសន្នរោគ អាចត្រូវបើកឡើងវិញក្នុងក្រុង Pemba ដែលជាទីរួមខេត្ត Cabo Delgado នេះបើតាមការផ្សាយរបស់ស៊ិនហួរ នាថ្ងៃព្រហ.។