Social Network

ព្រះមហាក្សត្រថៃ បានតែងតាំងមហាក្សត្រី ដែលជាអង្គរក្សផ្ទាល់ខ្លួនទ្រង់ មុនពេលពិធីឡើងគ្រងរាជ្យ

ព្រះមហាក្សត្រ Maha Vajiralongkorn របស់ព្រះរាជាណាចក្រថៃ បានប្រកាសកាលពីថ្ងៃពុធថា ទ្រង់ បានរៀបអភិសេកជាមួយអង្គរក្សផ្ទាល់ខ្លួនរបស់ទ្រង់ គឺឧត្តមសេនីយ៍ Suthida Vajiralongkorn ហើយបានប្រទានព្រះនាមជាមហាក្សត្រី Suthida ។

សេចក្តីប្រកាស បានអនុវត្តន៍ក្នុងរាជកិច្ច គឺកើតមានមុនពេលព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការរបស់ព្រះមហាក្សត្រ ដែលមានព្រះជនន្ម៦៦វស្សារូបនេះ នាថ្ងៃ ៤-៦ខែឧសភាខាងមុខ។

Vajiralongkorn គឺត្រូវបានគេស្គាល់ថា ជាងាររបស់ស្តេចរាមា Rama ទី១០ ដែលបានក្លាយជាព្រះមហាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ បន្ទាប់ពីការសោយទីវង្គត់របស់ព្រះបិតាជាទីគោរពរបស់ទ្រង់ គឺព្រះអង្គ Bhumibol Adulyadej កាលពីខែតុលា ឆ្នាំ ២០១៦ បន្ទាប់ពីគ្រងរាជ្យរយះពេល ៧០ឆ្នាំ។

កាលពីឆ្នាំ ២០១៤ ស្តេច Vajiralongkorn បានតែងតាំងនាង Suthida Tidjai ដែលជាអតីតអ្នកបម្រើលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៏ថៃ ជាមេបញ្ជាការងនៃកងអង្គរក្សរបស់ទ្រង់។ អ្នកសង្កេតការណ៏រាជវង្ស និងបណ្តាញផ្សព្វផ្សាយបរទេស មួយចំនួនបានបង្ហាញថា នាង Suthida មានទំនាក់ទំនងស្នេហាជាមួយព្រះមហាក្សត្រ ប៉ុន្ដែព្រះរាជវាំងពីមុន មិនដែលស្គាល់ទំនាក់ទំនងរវាងពួកគេទេ។

ព្រះមហាក្សត្រ បានផ្តល់នូវតំណែងជាឧត្តមសេនីយ៍ពេញលេញមួយដល់នាង Suthida កាលពីខែធ្នូ ឆ្នាំ២០១៦ និងតំណែងជាមេបញ្ជាការរងរបស់កងការពារផ្ទាល់ខ្លួនរបស់ស្តេច កាលពីឆ្នាំ ២០១៧។

ទ្រង់ ក៏បានផ្តល់ដល់រូបនាង នូវងាររាជវង្ស ដែលមានន័យថា អ្នកម្នាង។ ខណះពេលព្រះមហាក្សត្រ បានទទួលគ្រងរាជ្យបន្ទាប់ពីការសោយទីវង្គត់របស់ព្រះបិតា ពិធីឡើងគ្រងរាជ្យជាផ្លូវការរបស់ព្រះអង្គ ត្រូវធ្វើឡើងបន្ទាប់ពីរយះពេលនៃពិធីកាន់ទុក្ខដល់ព្រះមហាក្សត្រ Bhumibol ដែលពិធីបូជាសពរបស់ព្រះអង្គ ត្រូវបានប្រារព្ធឡើងមួយឆ្នាំក្រោយ បន្ទាប់ពីទ្រង់សោយទីវង្គត់ នេះបើតាមការផ្សាយរបស់ Channel News Asia នាថ្ងៃព្រហ.។