Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះមហាក្សត្រដែលទើបឡើងគ្រងរាជ្យថ្មីថ្មោង របស់ប្រទេសថៃ ត្រូវបានហែរពាសពេញរដ្ឋធានីបាងកក ក្នុងក្បួនដង្ហែររាជ្យវង្សដ៏ពិស្តារ

  • Print

ព្រះមហាក្សត្រ Maha Vajiralongkorn ទើបតែឡើងគ្រងរាជ្យសម្បត្តិថ្មីថ្មោងរបស់ប្រទេសថៃ ត្រូវបានសែងដោយទាហានលើគ្រែស្នែង ស្រោបមាស ពាសពេញដងផ្លូវថ្នល់នៃរដ្ឋធានីបាងកក កាលពីថ្ងៃអាទិត្យ នៅពីមុខហ្វូងមហាជន ដែលអង្គុយរហង់ជាសាក្សីនូវមហាព្រឹត្តិការណ៏ជាប្រវត្តិសាស្រ្តមួយនេះ។

ស្តេចរាមាទី១០ នៃរាជ្យវង្សចក្រី បានគ្រងឈុតដែលលំអដោយគ្រឿងអលង្កា និងមួកដែលមានរឹមធំទូលាយ មានស្លាបសត្វពីខាងលើ ក្នុងថ្ងៃទី២ នៃព្រះរាជពិធីរាជ្យវង្សដ៏អធឹកអធម ដែលមានរយះពេល៣ថ្ងៃ។

ក្បួនដង្ហែរ ដែលមានចម្ងាយ៧គីឡូម៉ែត្រ បាននាំសាធារណជនឲ្យកាន់តែជិតស្និទ្ធនឹងព្រះមហាក្សត្រខ្លួន ដែលមានព្រះជន្ម៦៦ព្រះវស្សា ជាលើកដំបូង ពោលគឺរយះពេល២ឆ្នាំបន្ទាប់ពីទ្រង់ ទទួលរាជ្យបល្ល័ង្គ នៅក្នុងរជ្ជកាលពង្រឹងជំហកាន់តែខ្លាំងឡើង។ វាជាការសាកល្បងនូវភាពអត់ធ្មត់ និងភាពស្មោះត្រង់របស់មហាជនថៃជាច្រើន ខណះសីតុណ្ហភាព បានឡើងដល់ជិត៤០អង្សាសេ។

នៅតែមានហ្វូងមហាជនមកពីគ្រប់ទិសទីនៃប្រទេស បានប្រមូលផ្តុំគ្នាយ៉ាងកកកុញ នាសង្កាត់ចាស់របស់រដ្ឋធានីបាងកក ដើម្បីជាសាក្សីនូវព្រឹត្តិការណ៏ដ៏កម្រ និងគួរឲ្យចាប់ចិត្តមួយនេះ។

រដ្ឋាភិបាលប្រទេសថៃ ដែលបានចំណាយប្រាក់១ពាន់លានបាត ស្មើនឹង៣១.៤លានដុល្លារ លើព្រះរាជពិធីឡើងគ្រងរាជ្យ កាលពីចុងសប្តាហ៏ បានឲ្យដឹងថា ហ្វូងមហាជនជិត ២០ម៉ឺននាក់ ត្រូវរំពឹងថា នឹងចូលរួមក្នុងពិធីដង្ហែរអង្គមហាក្សត្រថ្មីនេះ នេះបើតាមការផ្សាយរបស់Channel News Asia នាថ្ងៃចន្ទ។