Social Network

ការរញ្ជួយដីដ៏ខ្លាំងកម្រិត៧.២រិចស្ទ័រ បានកក្រើកប្រទេស Papua New Guinea

ការរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលមានកម្រិតដល់ ៧.២រិចស្ទ័រ បានកក្រើកប្រទេស Papua New Guinea កាលពីថ្ងៃអង្គារ៍ នេះបើតាមមន្រ្តីប្រាប់ ហើយការរញ្ជួយនោះ បានកាត់ផ្តាច់បណ្តាញថាមពល និងផ្តួលឥវ៉ាន់ដែលដាក់លក់លើធ្នើទាំងអស់ បើទោះជាមិនមានរបាយការណ៏បន្ទាន់ណាមួយពីការខូចខាតខ្លាំងក្លាក៏ដោយ។

ការរញ្ជួយនេះ បានកើតមាននៅជម្រៅ ១២៧គ.ម ពីទីក្រុង Bulolo នេះបើយោងតាមការស្ទាបស្ទង់ភូមិសាស្រ្តរបស់អាមេរិក។ ការរញ្ជួយនេះ ក៏កើតមានផងដែរក្នុងរដ្ឋធានី Port Moresby ក្នុងចំងាយប្រហែល ២៥០គ.ម។ ក្រុមមន្រ្តីប្រាប់ថា មិនមានរបាយការណ៏បន្ទាន់ណាមួយពីការខូចខាតធ្ងន់ធ្ងរនោះទេ ហើយជម្រៅនៃការរំញ័រ បានបញ្ជាក់ថា មិនមានការគម្រាមកំហែងស៊ូណាមិទេ។

បុគ្គលិកនៅសណ្ឋាគារ Pine Lodge របស់ទីក្រុង Bulolo បានប្រាប់ថា មានការខូចខាតតិចតួច ដោយមានសម្ភារះធ្លាក់ពីលើតុ ប៉ុន្តែមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ អ្នកភូមិនៅតំបន់ Lae ប្រហែលចំងាយជាង១០០គ.ម បានប្រាប់ថា ការរញ្ជួយបានទម្លាក់របស់របរពីលើធ្នើចុះមកក្រោម ពីរោងជាង និងបានកាត់ផ្តាច់បណ្តាញអគ្គិសនី ក្នុងតំបន់មួយចំនួន។

មានការប៉ាន់ប្រមាណថា មានប្រជាជនជិត១១ម៉ឺននាក់ បានរស់នៅក្នុងរង្វង់៥០គ.មពីចំណុចស្នូលផែនដីនេះបើយោងតាមទិន្នន័យអង្គការសហប្រជាជាតិ។

មានការរញ្ជួយជាញឹកញាប់ ក្នុងប្រទេស Papua New Guinea ដែលឋិតលើវង់ភ្លើងប៉ាស៊ីហ្វិក ដែលជាចំណុចក្តៅសម្រាប់សកម្មភាពរញ្ជួយដីដោយសារការកកិតគ្នារវាងចានរចិតវិវត្តន៍ នេះបើតាមការផ្សាយរបស់ Channel News Asia នាថ្ងៃអង្គារ៍។