Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទាហាន១៣នាក់ ត្រូវបានសម្លាប់ និង១២នាក់ រងរបួស ក្នុងការវាយប្រហារនាភាគខាងលិច ប្រទេសអាហ្កានីស្ថាន

  • Print

យ៉ាងហោចណាស់ មានកងទាហារអាហ្កានចំនួន ១៣នាក់ ត្រូវបានសម្លាប់ និង១២នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីពួកសកម្មប្រយុទ្ធតាលីបង់ បានវាយប្រហារប៉ុស្តិយាមកាមរបស់កងទ័ព នាភាគខាងលិចខេត្ត Farah ក្នុងពេលតែមួយយប់ នេះបើតាមមន្រ្តីក្រុមប្រឹក្សាខេត្តប្រាប់ឲ្យដឹងកាលពីថ្ងៃចន្ទ។

ការប៉ះទង្គិចគ្នា បានកើតឡើងក្នុងភូមិ Chaakab នៃស្រុក Gulistan ហើយមានទាហាន២នាក់ ក៏បានបាត់ខ្លួនផងដែរ បន្ទាប់ពីការវាយប្រហារនោះ។ ដំបូងតាមរបាយការណ៏ មានទាហានពី២០ ទៅ២៥នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារ ប៉ុន្តែតួលេខនេះ ត្រូវបានកែសម្រួលចុះមកត្រឹមតែ១៣នាក់វិញ។

ខេត្ត Farah ធ្លាប់ជាកន្លែងនៃការប៉ះទង្គិចធ្ងន់ធ្ងររវាងកងកម្លាំងសន្តិសុខ និងពួកតាលីបង់ តាំងតែពីយូរមកហើយ។ ការវាយប្រយុទ្ធគ្នា លាន់លឺពាសពេញតែប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ ហើយការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងពួកតាលីបង់ ត្រូវបានបន្តយ៉ាងហោចណាស់ក្នុងខេត្តចំនួន ២៥ ក្នុងចំនោម៣៥ របស់ប្រទេសអាហ្កានីស្ថាន ចាប់តាំងពីថ្ងៃទី ១២ ខែមេសា មក នៅពេលដែលពួកតាលីបង់ ចាប់ផ្តើមការវាយលុកឧទ្ទាមប្រចាំឆ្នាំនេះបើតាមការផ្សាយរបស់ស៊ិនហួរ នាថ្ងៃពុធ។