Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង្គការ NATO កង្វល់លើផលវិបាកនៃការទិញអាវុធ S-400 របស់ប្រទេសទួគី ពីប្រទេសរុស្សី

  • Print

អគ្គលេខាធិការរបស់ NATO គឺលោក Jens Stoltenberg បានថ្លែងកាលពីថ្ងៃចន្ទថា លោក មានក្តីកង្វល់អំពីផែនការរបស់ប្រទេសទួគី ក្នុងការដាក់ពង្រាយនូវប្រព័ន្ធការពារគ្រាប់មីស៊ីល S-400 របស់រុស្សី បើទោះជាមានការជំទាស់ពីសំណាក់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។

“រាល់ការទិញឧបករណ៏ណាមួយ គឺជាការសម្រេចចិត្តរបស់សម្ព័ន្ធមិត្តរបស់អង្គការ NATO ម្នាក់ៗ” នេះជាប្រសាសន៍របស់លោក Stoltenberg ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយលោកនាយករដ្ឋមន្រ្តីការបរទេសទួគី Mevlut Cavusoglu ក្នុងរដ្ឋធានី ។

លោក Stoltenberg ក៏បានបន្ថែមទៀតថា “តែខ្ញុំ មានក្តីកង្វល់អំពីផលវិបាកចំបងនៃការសម្រេចចិត្តទិញអាវុធ S-400 នេះ។ ដោយសារតែសហរដ្ឋអាមេរិក បានធ្វើការសម្រេចចិត្តច្បាស់លាស់ ក្នុងការដាក់ទណ្ឌកម្ម” ។

ទន្ទឹមនឹងនោះដែរ លោក Stoltenberg ក៏បានស្វាគមន៍នូវតួនាទីដ៏សំខាន់របស់ទួគី ក្នុងបេសកកម្មបណ្តុះបណ្តាលក្នុងប្រទេសអ៊ីរ៉ាក់។ អង្គការ NATO បានជួយការពារប្រទេសទួគី ជាមួយនឹងប្រព័ន្ធការពារ គ្រាប់មីស៊ីល និងដែនអាកាស ហើយនឹងពង្រីកនូវការល្បាតដោយយន្តហោះឃ្លាំមើលប្រព័ន្ធត្រួតពិនិត្យ និងការជូនដំណឹងផុតដែនអាកាសរបស់ប្រទេសទួគី។

អគ្គលេខាធិការបាននិយាយថា "ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ NATO បានវិនិយោគជាង 5 ពាន់លានដុល្លារ នៅក្នុងទីតាំងយោធានៅក្នុងប្រទេសទួគី" នេះរួមបញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាវាលអាកាសយានដ្ឋាន មូលដ្ឋានកងទ័ពជើងទឹក និងទីតាំងរ៉ាដាជាដើម។

សូមរំលឹកដែរថា ប្រទេសទួគី បានស្នើសុំបង្កើតក្រុមការងាររួមគ្នាមួយ ដើម្បីលុបបំបាត់ការស្ទាក់ស្ទើររបស់ NATO និងសហរដ្ឋអាមេរិកចំពោះការទិញប្រព័ន្ធ S-400 របស់ខ្លួន។ ហើយលោក Cavusoglu បាននិយាយថា “សហរដ្ឋអាមេរិក អាចទទួលយកនូវសំណើររបស់យើង ប្រសិនបើការទិញនោះ មានភាពស្មោះត្រង់នឹងក្តីកង្វល់ទាំងនោះមែន”។

លោកប្រធានាធិបតីទួគី Recep Tayyip Erdogan បាននិយាយម្តងហើយម្តងទៀតថា ប្រទេសទួគី នឹងមិនងាកចេញពីកិច្ចព្រមព្រៀង S-400 ទេ ថ្វីបើមានការដាក់សម្ពាធពីរដ្ឋធានីវ៉ាស៊ីនតោន និងការគំរាមកំហែងការដាក់ទណ្ឌកម្មក៏ដោយ នេះបើតាមការផ្សាយរបស់ស៊ិនហួរ នាថ្ងៃពុធ។