Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហោចណាស់មានពួកសកម្មប្រយុទ្ធ១៥នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាស នៅភាគខាងត្បូងប្រទេសអាហ្កានីស្ថាន

  • Print

យ៉ាងហោចណាស់មានពួកសកម្មប្រយុទ្ធចំនួន ១៥នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាស នាខេត្ត Helmand ភាគខាងត្បូងប្រទេសអាហ្កានីស្ថាន កាលពីថ្ងៃសៅរ៍ នេះបើតាមរដ្ឋាភិបាលថ្លែងប្រាប់កាលពីថ្ងៃអាទិត្យ។

“ពួកសកម្មប្រយុទ្ធតាលីបង់ប្រហែល១៥នាក់ ត្រូវបានសម្លាប់បន្ទាប់ពីការវាយឆ្មក់តាមអាកាសក្នុងស្រុក Sangin ស្រុក Nad Ali និងស្រុក Musa Qala នៃខេត្ត Helmand “ នេះបើតាមមជ្ឍមណ្ឌលសម្របសម្រួលព័ត៌មានប្រធានាធិបតី ថ្លែងក្នុងសេចក្តីថ្លែងការណ៏។

សេចក្តីថ្លែងការណ៏នោះ មិនបានលំអិតថាតើ ការវាយឆ្មក់នោះ ត្រូវបានធ្វើឡើងដោយកងទ័ពអាកាសអាហ្កាន ឬកងកម្លាំងចម្រុះដែលដឹកនាំដោយអង្គការណាតូនោះទេ។ ខេត្ត Helmand នោះ គឺល្បីល្បាញដោយដំណាំអាភៀន ហើយត្រូវបានគេស្គាល់ថា ជាបន្ទាយរបស់ពួកតាលីបង់។

កងទ័ពអាកាសអាហ្កាន ឬកងកម្លាំងចម្រុះដែលដឹកនាំដោយអង្គការណាតូ បានបង្កើននូវការវាយលុកតាមផ្លូវអាកាស និងផ្លូវគោក ប្រឆាំងនឹងពួកសកម្មប្រយុទ្ធ កាលពីរយះពេល២-៣ខែកន្លងមក ដោយសារតែនិទាឃរដូវ និងរដូវក្តៅ ត្រូវបានគេដឹងថា ជារដូវវាយប្រយុទ្ធគ្នាដែលនឹងខិតចូលមកដល់នាពេលឆាប់ៗនេះហើយ ក្នុងប្រទេសមួយនេះ។

ក្រុមសកម្មប្រយុទ្ធ មិនទាន់មានធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេលើរបាយការណ៏មួយនេះ នេះបើតាមការផ្សាយរបស់សារព័ត៌មានចិនស៊ិនហួរ កាលពីថ្ងៃចន្ទ។