Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យន្តហោះប្រយុទ្ធរបស់ប្រទេសបារាំង បានធ្វើការចុះចតជាបន្ទាន់ ក្នុងប្រទេសឥណ្ឌូនេស៊ី

  • Print

យន្តហោះប្រយុទ្ធកងនាវីបារាំងចំនួន ៧គ្រឿង បានបង្ខំចិត្តធ្វើការចុះចតជាបន្ទាន់មួយ ក្នុងខេត្តភាគខាងជើងបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី ដោយសារតែអាកាសធាតុមិនល្អ នេះបើតាមមន្រ្តីកងកម្លាំងផ្នែកអាកាសម្នាក់ ប្រាប់កាលពីថ្ងៃអាទិត្យ។

យន្តហោះ Dassault Rafale បានចាត់ចែងចុះចតដោយសុវត្ថិភាព ក្នុងខេត្ត Aceh នាចុងកោះ Sumatra កាលពីថ្ងៃសៅរ៍ បន្ទាប់ពីចូលរួមក្នុងកិច្ចសមយុទ្ធមួយ។

យន្តហោះទាំងនោះ បានចាកចេញពីនាវាដឹកយន្តហោះ Charles de Gaulle ក្នុងមហាសមុទ្រឥណ្ឌា ដែលមានចម្ងាយ ១៨៥គ.ម ភាគខាងលិច នៃតំបន់សេដ្ឋកិច្ចពិសេសរបស់កោះ Sumatra នេះបើតាមប្រធានមូលដ្ឋានកងកម្លាំងអាកាសស្រុក Aceh គឺលោក Hendro Arief ប្រាប់កាលពីថ្ងៃអាទិត្យ។

យន្តហោះទាំងនោះ ត្រូវបានបង្វែរទិសទៅរកមូលដ្ឋានទ័ពអាកាសជិតបំផុត នោះគឺមូលដ្ឋានទ័ពអាកាសស៊ុលតង់ Iskandar Muda ក្នុងស្រុក Aceh Besar ។ លោក Arief បានប្រាប់ថា “យើង បានធ្វើការពិនិត្យពិច័យផ្នែកសន្តិសុខ និងផ្នែកសំអាត និងបានសម្របសម្រួលជាមួយភាគីដែលពាក់ព័ន្ធ។ អ្វីៗគ្រប់យ៉ាង គឺច្បាស់លាស់ហើយ”។

នាវិកទាំងអស់ គឺមានសហប្រតិបត្តិការណ៏គ្នាល្អ ហើយមិនមាននរណាម្នាក់ក្នុងចំណោមពួកគេ កាន់អាវុធផ្ទាល់ខ្លួនទេ លោក បានបន្ថែម។ យន្តហោះចំនួន ៥ បានវិលត្រលប់ទៅកាន់នាវារបស់ពួកគេ កាលពីថ្ងៃអាទិត្យ ខណះយន្តហោះចំនួន២ទៀត ឋិតនៅមូលដ្ឋានទ័ពអាកាសប្រទេសឥណ្ឌូនេស៊ីនៅឡើយ នេះបើតាមការផ្សាយរបស់សារព័ត៌មានសឹង្ហបុរី Channel News Asia កាលពីថ្ងៃចន្ទ។