Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការតវ៉ា កាន់តែរីកធំខណះប្រទេសឥណ្ឌូនេស៊ី ធ្លាក់ចុះទៅក្នុងភាពចលាចលក្រោយការបោះឆ្នោត

  • Print

បាតុកម្មជាច្រើនប្រឆាំងនឹងលទ្ធផលការបោះឆ្នោតជ្រើសរើសប្រធានា- ធិបតី បានកើតមានពាសពេញបេះដូងនៃរដ្ឋធានីប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ បន្ទាប់ពីការប្រឈមមុខតែមួយយប់សោះ រវាងក្រុមប៉ូលីស និងអ្នកតវ៉ា ដែលបានសម្លាប់មនុស្សអស់៦នាក់ នេះបើយោងតាមអភិបាលរដ្ឋធានី Jakarta ។

ការតវ៉ាជាច្រើន បានកើតមានបន្ទាប់ពីសេចក្តីប្រកាសមុនពេលល្ងាចថ្ងៃអង្គារ៍ ដោយគណះកម្មាការរៀបចំការបោះឆ្នោត ដោយបញ្ជាក់ថា លោកប្រធានាធិបតី Joko Widodo បានយកឈ្នះលើដៃគូប្រជែង គឺអតីតឧត្តមសេនីយ៍ Prabowo Subianto ក្នុងការបោះឆ្នោតថ្ងៃទី ១៧មេសាកន្លងមក។

ហ្វូងមហាជន បានកកកុញកណ្តាលរដ្ឋធានី Jakarta កាលពីព្រឹកថ្ងៃពុធ ហើយក្រុមប៉ូលីស បានប្រាប់ថា ពួកគេ រំពឹងចំនួនអ្នកតវ៉ានឹងកាន់តែកើនច្រើនឡើងថែមទៀត មុនពេលយប់មកដល់។ អ្នកតវ៉ាមួយចំនួន បានមកដល់ដោយមានកាន់ដំបងឈើ ហើយខ្លះទៀត បានប៉ាតថ្នាំដុសធ្មេញជុំវិញភ្នែកពួកគេ ដោយទំនងជាដើម្បីការពារខ្លួនពីឧស្ម័នចេញទឹកភ្នែករបស់ប៉ូលីស។

ក្រុមអ្នកតវ៉ាភាគច្រើន ទំនងជានាំគ្នាមកពីខាងក្រៅរដ្ឋធានី Jakarta ហើយក្រុមប៉ូលីស បានរកឃើញស្រោមសំបុត្រមួយចំនួន ដែលមានលុយក្នុងខ្លួនប្រជាជនដែលពួកគេ បានឃាត់ខ្លួនឆែក នេះបើតាមអ្នកនាំពាក្យប៉ូលីសជាតិ Muhamad Iqbal ប្រាប់ក្នុងសន្និសីទកាសែត។ លោកបានមានប្រសាសន៍ថា "នេះមិនមែនជាឧបទ្ទវហេតុដែលកើតឡើងដោយឯកឯងទេ តែនេះ គឺជាអ្វីដែលត្រូវបានគេរៀបចំឡើង។ មានការចង្អុលបង្ហាញថា ហ្វូងបាតុករ ត្រូវបានគេជួលឲ្យមកបង្កភាពវឹកវរ" ។

និស្សិតរាប់រយនាក់ ក៏បានតវ៉ាដោយសន្តិវិធីនៅក្នុងទីក្រុង Medan នៅភាគខាងជើងនៃកោះស៊ូម៉ាត្រា Sumatra ដោយទាមទារឱ្យមានការស៊ើបអង្កេតលើការលួចបន្លំការបោះឆ្នោត នេះបើតាមការផ្សាយរបស់ TV One។

លោក Widodo បានឈ្នះសម្លេងឆ្នោតជាង 85 លានសន្លឹក ដែលមានពលរដ្ឋចូលរួមបោះឆ្នោតចំនួន 154 លាននាក់នៅក្នុងប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតទីបីរបស់ពិភពលោកមួយនេះ ប៉ុន្តែលោកឧត្តមសេនីយ៍ Prabowo ដែលចូលនិវត្តន៍បានចោទប្រកាន់ថា មានការលួចបន្លំដ៏ធំ និងភាពមិនប្រក្រតីជាច្រើន នេះបើតាមការផ្សាយរបស់សារព័ត៌មានសឹង្ហបុរី Channel News Asia កាលពីថ្ងៃពុធ។