Social Network

រលកកំដៅ បានបន្តក្នុងប្រទេសឥណ្ឌា ខណះសីតុណ្ហភាព បានឡើងដល់ ៥០អង្សារសេ ក្នុងផ្នែកខ្លះនៃប្រទេស

នាយកដ្ឋានឧត្តុនិយមរបស់ប្រទេសឥណ្ឌា បានចេញនូវការព្រមានពីស្ថានភាពរលកកំដៅដ៏ធ្ងន់ធ្ងរ ក្នុងតំបន់ដាច់ស្រយាលមួយចំនួន នាភាគខាងជើងប្រទេសឥណ្ឌា ពិសេសក្នុងរដ្ឋ Uttar Pradesh, Haryana, Delhi និងទឹកដីសហភាព Chandigarh ។

ក្រៅពីនេះ ស្ថានភាពរលកកំដៅ ត្រូវរំពឹងនៅក្នុងផ្នែកមួយចំនួននៃរដ្ឋកណ្តាល Madhya Pradesh និងតំបន់ដាច់ស្រយាលនៃរដ្ឋនេះ ដូចជា Himachal Pradesh, Chhattisgarh, Maharashtra និង Jharkhand នេះបើតាមការប្រកាសអាសន្នចេញដោយ នាយកដ្ឋានឧត្តុនិយមប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ។

កាលពីថ្ងៃសៅរ៍ សីតុណ្ហភាពអតិបរិមា ៥០.៨អង្សាសេ ត្រូវបានកំណត់ត្រាក្នុងស្រុក Churu នៃរដ្ឋ Rajasthan នេះបើតាមប្រភព ដែលបម្រើការក្នុង នាយកដ្ឋានឧត្តុនិយម ។

ទីក្រុង Ganganagar, Bikaner, Jaisalmer និង Kota របស់រដ្ឋ Rajasthan បានកត់ត្រានូវសីតុណ្ហភាពអតិបរិមារបស់ពួកគេ គឺ 49, 47.9, 47.2 និង 46 អង្សាសេរៀងៗខ្លួន។ សីតុណ្ហភាពអតិបរិមា ក្នុងរដ្ឋ Delhi បានឡើងដល់ ៤៦អង្សាសេ នេះបើតាមការផ្សាយរបស់សារព័ត៌មានចិន ស៊ិន ហួរ កាលពីថ្ងៃចន្ទ។