Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខការពារជាតិនៃប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នា លើបញ្ហាស្ថានភាពសន្តិសុខឧបទ្វីបកូរ៉េ

  • Print

ប្រមុខការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នា នារដ្ឋធានីសេអ៊ូល កាលពីថ្ងៃចន្ទ លើបញ្ហាស្ថានភាពសន្តិសុខឧបទ្វីបកូរ៉េ នេះបើយោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង។

អំឡុងពេលជំនួបប្រជុំ លោករដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង Jeong Kyeong-doo និងរដ្ឋមន្រ្តីការពារជាតិស្តីទីរបស់អាមេរិក Patrick Shanahan បានចែករំលែកនូវការវាយតម្លៃរបស់ពួកគេ លើស្ថានភាពសន្តិសុខឧបទ្វីបកូរ៉េនាពេលថ្មីៗ ដោយបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងការទូតទ្វេរភាគី សម្រាប់បញ្ហាគ្មានអាវុធនុយក្លេអ៊ែរទាំងស្រុង និងដំណោះស្រាយសន្តិភាពលើតំបន់ឧបទ្វីបនោះ។

លោក Jeong និងលោក Shanahan បានយល់ស្របគ្នាលើការពង្រឹងនូវការពិគ្រោះយោបល់ និងសហប្រតិបត្តិការណ៏ដ៏ជិតស្និទ្ធលើវិស័យផ្សេងៗ ដែលរួមមាន ការចែករំលែកព័ត៌មានលើសកម្មភាពមីស៊ីល និងនុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ។

ប្រមុខការពារជាតិទាំងពីរ បានសំដែងនូវការព្រួយបារម្ភអំពីការសាកល្បងគ្រាប់មីស៊ីលរយះចម្ងាយខ្លីនាពេលថ្មីៗរបស់កូរ៉េខាងជើង ដែលកើតមានបន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី២ រវាងមេដឹកនាំកំពូលកូរ៉េខាងជើង និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងណាមួយ កាលពីចុងខែកុម្ភះ នារដ្ឋធានី ហាណូយ របស់ប្រទេសវៀតណាមនោះមក។

កាលពីថ្ងៃទី៩ ឧសភាកន្លងមក កូរ៉េខាងជើង បានសាកល្បងនូវគ្រាប់ដែលគេមិនស្គាល់អត្តសញ្ញាណចំនួន២ ដែលកូរ៉េខាងត្បូង មើលឃើញថាជា គ្រាប់មីស៊ីលរយះចម្ងាយខ្លី បាញ់ចេញពីកន្លែងមួយក្នុងតំបន់ភាគពាយ័ព្យប្រទេស។

វាកើតមានតែ៥ថ្ងៃ បន្ទាប់ពីរដ្ឋធានីព្យុងយ៉ាង បានបាញ់គ្រាប់រយះចម្ងាយខ្លីជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រ នៃឆ្នេរភាគខាងកើតរបស់ខ្លួន។ នៅជ្រុងម្ខាងនៃវេទិកាប្រជុំ ប្រមុខការពារជាតិទាំងពីរ បានជជែកត្រីភាគីជាមួយរដ្ឋមន្រ្តីការពារជាតិជប៉ុន Takeshi Iwaya លើបញ្ហាស្ថានភាពសន្តិសុខឧបទ្វីបនេះផងដែរ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអង្គារ៍។