Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការអឺរ៉ុបចេញសេចក្តីសម្រេចប្រឆាំងកម្មវិធី Skype របស់ក្រុមហ៊ុនអាមេរិក Microsoft

  • Print

  (ព្រុចសែល)៖ តុលាការសហភាពអឺរ៉ុប បានប្រកាសនៅថ្ងៃពុធនេះថា សេវាកម្មហៅទូរស័ព្ទ តាមបណ្តាញអ៊ីនធើណិត  និងផ្ញើសាររបស់កម្មវិធី Skype ដែលជាកម្មសិទ្ធិ របស់ក្រុមហ៊ុនយក្សអាមេរិក Microsoft នោះ គឺអាចត្រូវបានចាត់ទុកថា  ជាប្រតិបត្តិករ ទូរគមនាគមន៍មួយទៅហើយ ព្រោះតែវាបាន តម្រូវឲ្យអតិថិជនទាំងអស់ បង់ថ្លៃសេវា និងមានកិច្ចព្រមព្រៀង រវាងកម្មវិធីនេះ  ជាមួយនិងប្រតិបត្តិករ បណ្តាញនានា ដើម្បីអាចធ្វើការហៅទូរស័ព្ទបាន។

នេះបើតាមការចេញផ្សាយដោយ Channel News Asia នាយប់ថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។

តុលាការប៊ែលហ្សិក  និងវិទ្យាស្ថាននៃសេវាប្រៃសណីយ៍ និងទូរគមនាគមន៍ប៊ែលហ្សិក (IBPT) បានបញ្ជូនរបាយការណ៍ គូសបញ្ជាក់មួយ ទៅកាន់តុលាការ យុត្តិធម៌អឺរ៉ុប  ដើម្បីធ្វើការពិនិត្យ និងសម្រេចថាតើសេវា SkypeOut របស់កម្មវិធី Skype ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការហៅចេញ (Call) ពីកុំព្យូទ័រ ទៅកាន់ទូរស័ព្ទដៃ ដែលត្រូវចំណាយប្រាក់នោះ គួរតែត្រូវបានចាត់ទុកថា ជាការបម្រើសេវា ដូចក្រុមហ៊ុនទូរគមនាគមន៍ នានាដែរ ឬទេ។

ជុំវិញការចោទប្រកាន់ខាងលើនេះ នៅក្នុងការស្រាយបំភ្លឺមួយទៅកាន់តុលាការ តំណាងរបស់កម្មវិធី Skype បានអះអាងថា  ខ្លួនមិនបានប្រើប្រាស់ បណ្តាញបញ្ជូនសេវា ដោយខ្លួនឯងនោះឡើយ ហើយខ្លួនក៏មិនបាន ផ្តល់នូវសេវាទំនាក់ទំនង បែបអេឡិចត្រូនិក  ផ្ទុយពីអ្វីដែលសហភាពអឺរ៉ុប បានកំណត់នៅក្នុងច្បាប់នោះដែរ។

ទោះជាបែបនេះក្តី ក្រុមហ៊ុន Microsoft ដែលជាមេរបស់ Skype វិញបានបញ្ជាក់ថា ខ្លួននឹងអនុលោម ទៅតាមសេចក្តីសម្រេច  ដែលនឹងតម្រូវឱ្យ សេវាបង់ប្រាក់នេះ ត្រូវប្រតិបត្តិទៅតាមច្បាប់កំណត់ យ៉ាងម៉ឺងម៉ាត់។

គួរបញ្ជាក់ថា ដើម្បីការពារក្រុមហ៊ុនទូរគមនាគមន៍ នៅក្នុងសហភាពអឺរ៉ុប និងរក្សាគម្លាតដ៏ត្រឹមត្រូវ ជាមួយនឹងគូរប្រជែងថ្មីៗ  ដែលប្រតិបត្តិសេវា តាមបណ្តាញអ៊ីនធើណិតនោះ កាលពីពីរឆ្នាំមុននេះស្នងការអឺរ៉ុប បានអនុម័តនូវច្បាប់ថ្មីមួយ ដែលមានឈ្មោះថា «ច្បាប់ទំនាក់ទំនងអេឡិចត្រូនិកអឺរ៉ុប» ដោយមានតួនាទីឃ្លាំមើល សកម្មភាពរបស់កម្មវិធី Skype, Whatsapp, Facebook Messenger និងកម្មវិធី បញ្ជូនសារសំឡេងឯទៀតៗ ឲ្យសមស្របទៅតាម បទដ្ឋានសេវាកម្ម ដែលត្រូវបានកំណត់៕

ដកស្រង់ពី៖ Fresh News