Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អេមីរ៉ាត់អារ៉ាប់រួមប្រាប់អន្តរជាតិថា កប៉ាល់ដឹកប្រេងទាំងបួនគ្រឿង ត្រូវបានក្រុមអ្នកមុជទឹករបស់រដ្ឋមួយ លួចបង្កៃគ្រាប់មីនឲ្យផ្ទុះ...

  • Print

(ញូយ៉ក)៖ តំណាងប្រទេស អេមីរ៉ាត់អារ៉ាប់រួម បានប្រាប់ទៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ថា ការវាយប្រហារ លើកប៉ាល់ដឹកប្រេងរបស់ខ្លួន រួមទាំងកប៉ាល់ដឹកប្រេង របស់អារ៉ាប៊ីសាអូឌីត និងប្រទេសន័រវែស គឺជាទង្វើប្រព្រឹត្តឡើងដោយរដ្ឋមួយ  ខណៈអ៊ីរ៉ង់ កំពុងស្ថិតនៅក្រោមការ សង្ស័យខ្ពស់ជាងគេ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩។ ប៉ុន្តែនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អេមីរ៉ាត់អារ៉ាប់រួម មិនបាននិយាយចំឈ្មោះថា  នរណាជាអ្នកនៅពីក្រោយ ការវាយប្រហារកាលពីថ្ងៃទី១២ ខែឧសភាឡើយ។ ប៉ុន្តែ សហរដ្ឋអាមេរិក ធ្លាប់បានចោទប្រកាន់ត្រង់ៗថា  អ៊ីរ៉ង់ជាអ្នកនៅពីក្រោយ ការវាយប្រហារនេះ បើទោះជាទីក្រុងតេហេរ៉ង់បដិសេធក៏ដោយ។

ដោយឡែក បើតាមការលទ្ធផលស៊ើបអង្កេតថ្មីមួយ ដឹកនាំដោយអេមីរ៉ាត់អារ៉ាប់រួម កប៉ាល់ទាំង ០៤គ្រឿង ក្នុងនោះ មានកប៉ាល់ អារ៉ាប៊ីសាអូឌីត ០២គ្រឿង ទទួលរងការខូចខាតយ៉ាងដំណំ ដោយសារគ្រាប់មីនដែលត្រូវ  បានប្រើប្រាស់ ក្នុងការវាយប្រហារលើ កប៉ាល់ទាំងនេះ ដោយអ្នកមុជទឹកមួយក្រុម ក្រោមជំនួយពីទូកល្បឿនលឿន ជាច្រើនគ្រឿង។

គួរបញ្ជាក់ថា ការវាយប្រហារលើកប៉ាល់ដឹកប្រេងទាំង ០៤គ្រឿង បានកើតឡើងកាលពីថ្ងៃទី១២ ខែឧសភា នៅឯទីក្រុងកំពង់ផែ ហ្វូហ្សៃរ៉ាហ៍ (Fujairah) របស់អេមីរ៉ាត់អារ៉ាប់រួម៕

\

ដកស្រង់ពី៖ Fresh News