Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាវនាការបត្យាប័នរបស់ប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Huawei នឹងចាប់ផ្តើម នាខែមករា ឆ្នាំ ២០២០

  • Print

ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei គឺលោកស្រី Meng Wanzhou នឹងតទល់បត្យាប័នរបស់លោកស្រីទៅកាន់សហរដ្ឋអាមេរិក លើការចោទប្រកាន់ក្លែងបន្លំ នាសាវនាការ ដែលកំណត់នឹងចាប់ផ្តើមានថ្ងៃទី ២០មករា ឆ្នាំ ២០២០ នេះបើតាមកំណត់ត្រាតុលាការបានបង្ហាញ បន្ទាប់ពីក្រុមការងារផ្លូវច្បាប់របស់លោកស្រី បានលេចមុខនៅពីមុខចៅក្រមជាតិកាណាដាម្នាក់។

ក្រុមការងារលោកស្រីម៉េង បានស្នើថា សាវនាការបត្យាប័ន គួរបញ្ចប់នាខែតុលា ឆ្នាំ២០២០ ជាមួយពេលវេលាបន្ថែមកំណត់ទុកនៅម្ខាង នាខែវិចិ្ឆកា ២០២០ ក្នុងករណីវាចាំបាច់។ មេធាវី Daniel Coles ដែលតវ៉ាក្តីក្នុងនាមក្រុមហ៊ុនបណ្តាញព័ត៌មាននេះ ក្នុងការប្រឆាំងនឹងការហាមឃាត់បោះពុម្ភផ្សាយលើករណីនេះ បានបញ្ជាក់ថា ចៅក្រម បានព្រមទទួលនូវតារាងពេលវេលាក្រុមការងារជាប់ចោទ ជាមួយការកែសម្រួលតិចតួចប៉ុណ្ណោះ។

លោកស្រីម៉េង ដែលមានអាយុ៤៧ឆ្នាំ ជាកូនស្រីមហាសេដ្ឋី Ren Zhengfei ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺត្រូវបានចាប់ខ្លួននាអាកាសយាន្តដ្ឋានទីក្រុង Vancouver កាលពីខែធ្នូ តាមដីការចាប់ខ្លួនរបស់អាមេរិក ហើយកំពុងតែប្រយុទ្ធតតាំងនឹងការធ្វើបត្យាប័ន លើការចោទប្រកាន់ថា លោកស្រី បំភាន់ធនាគារសកលអំពីទំនាក់ទំនងរបស់ក្រុមហ៊ុន Huawei ជាមួយនឹងក្រុមហ៊ុនប្រតិបត្តិការណ៏នៅក្នុងប្រទេសអ៊ីរ៉ង់។

លោកស្រីម៉េង ត្រូវបានដោះលែងដោយបង់ប្រាក់ធានា នាទីក្រុង Vancouver ហើយមិនបានលេចមុខក្នុងតុលាការទេ។ ក្នុងសេចក្តីថ្លែងការណ៏ ក្រុមហ៊ុន Huawei បានប្រកាសថា មិនមានភស្តុតាងថា លោកស្រីម៉េង បានបំភាន់ធនាគារណាមួយទេ ហើយថា សកម្មភាពចោទប្រកាន់លោកស្រី គឺមិនមែនជាឧក្រិដ្ឋកម្មក្នុងប្រទេសកាណាដាទេ។

សេចក្តីថ្លែងការណ៏នោះ ក៏បានប្រាប់ផងដែរថា យោបល់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បង្ហាញនូវរឿងក្តីប្រឆាំងលើរូបលោកស្រីម៉េង គឺ “ដឹកនាំដោយការពិចារណានយោបាយ និងហិរញ្ញវត្ថុ មិនមែននីតិរដ្ឋទេ”។

ទំនាក់ទំនងការទូតរវាងប្រទេសកាណាដា និងប្រទេសចិនបានប្រែក្លាយជាត្រជាក់ស្រេប បន្ទាប់ពីការចាប់ខ្លួនរបស់លោកស្រីម៉េង ហើយប្រទេសចិន ក៏បានចាប់ខ្លួនពលរដ្ឋកាណាដាពីរនាក់ ដោយចោទប្រកាន់ពួកគេដោយបទចារកម្ម។

ចិន ក៏បានរារាំងការនាំចូលគ្រាប់ ធញ្ញជាតិរបស់កាណាដា និងកំណត់ ដើម្បីបង្កើនការត្រួតពិនិត្យគយលើការដឹកជញ្ជូនសាច់ជ្រូកទៀត នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីចុងសប្តាហ៏។