Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្យុះកំណាចថូណាដូមិនធ្លាប់មាន បោកបក់មកលើប្រទេសក្រិក បណ្តាលឲ្យអ្នកទេសចរ៦នាក់ស្លាប់

  • Print

(ក្រិក)៖ អាជ្ញាធរក្រិក បានឲ្យដឹងថា មានភ្ញៀវទេសចរបរទេស ០៦នាក់ បានស្លាប់បាត់បង់ជីវិត ដោយនៅក្នុងនោះ ក៏មានកុមារ ០២នាក់ដែរ  បន្ទាប់ពីមានខ្សល់ព្យុះថូណា ដូដ៏អាក្រក់មួយ បានវាយប្រហារ មកលើភាគខាងជើងប្រទេសក្រិក  កាលពីយប់ ថ្ងៃពុធសប្តាហ៍នេះ។

នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្តដា ឆ្នាំ២០១៩នេះ។ នៅលើកញ្ជក់ទូរទស្សន៍ជាតិក្រិក បានបង្ហាញរូបភាព រថយន្តក្រឡាប់ពាសពេញផ្លូវ ដើមឈើដួលរលំ និងដំបូលផ្ទះបាក់បែក  នៅតាមដងផ្លូវ នៃតំបន់ហាល់គីឌីគី (Halkidiki) ដែលតំបន់ជាទីពេញនិយម របស់ភ្ញៀវទេសចរ បរទេសនៅប្រទេសក្រិក។

លោក ការ៉ាឡាំប៊ុស ស្តើរ៊ៃដីស (Charalambos Steriadis) ប្រធានផ្នែកការពារស៊ីវិល ប្រចាំភាគខាងជើងប្រទេសក្រិក បាននិយាយថា  «ភ្ញៀវទេសចរសរុប ០៦នាក់បានស្លាប់ ហើយយ៉ាងហោចណាស់មនុស្ស ៣០នាក់ផ្សេងទៀត បានរងរបួស ក្នុងគ្រោះធម្មជាតិ ខ្យល់ព្យុះនេះ»។ យោងតាមសាក្សី ដែលត្រូវបានសម្ភាសន៍ ដោយទូរទស្សន៍រដ្ឋ ERT បានឱ្យដឹងថា ព្យុះសង្ឃរានេះ មានរយៈពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ។

មន្ត្រីប៉ូលីសបានបញ្ជាក់ថា ប្តីប្រពន្ធឆែកមួយគូ បានស្លាប់ដោយសារខ្យល់បោកបក់ ខណៈមានបុរសរុស្ស៊ីម្នាក់  និងកូនប្រុសរបស់ខ្លួន បានស្លាប់ដោយដើមឈើបាក់សង្កត់លើ។ ចំណែកឯស្ត្រី ជនជាតិរូម៉ានីម្នាក់ និងកូនរបស់នាង បានស្លាប់ ដោយសារការបាក់បំណែកអាគារ ធ្លាក់ចំពីលើពួកគេ។

គួរបញ្ជាក់តាមសម្តីលោក Steriadis ទៀតថា  «វាជាបាតុភូតធម្មជាតិ ដ៏អាក្រក់បំផុត ដែលមិនធ្លាប់កើតឡើងពីមុនមកទេ នៅតំបន់នេះ។ អាជ្ញាធរបានប្រកាស ដាក់តំបន់ហាលគីដីគី(Halkidiki) ស្ថិតក្នុងភាពអាសន្ន»។ យ៉ាងហោចណាស់ មានក្រុមអ្នកជួយសង្គ្រោះ ចំនួន ១៤០នាក់ បានចូលរួមក្នុងប្រតិបត្តិការ ជួយសង្រ្គោះនេះ៕

ដកស្រង់ពី៖ Fresh News