Social Network

ប៉ូលីស បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករពីវិមាន Champs Elysees បន្ទាប់ពីការដើរក្បួនទិវា Bastille

ប៉ូលីសបារាំង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ ពីមហាវិថី Champs Elysees កាលពីថ្ងៃអាទិត្យ រយះពេលប៉ុន្មានម៉ោងបន្ទាប់ពីលោកប្រធានាធិបតី Emmanuel Macron បានធ្វើជាអធិបតីក្បួនព្យុះហយាត្រាយោធាទិវា Bastille ជាមួយនឹងមេដឹកនាំអឺរ៉ុបជាច្រើននាក់ផ្សេងទៀត។

មហាវិថី ក្នុងតំបន់កណ្តាលទីក្រុងប៉ារីស ត្រូវបានបើកឡើងវិញដើម្បីសម្រួលចរាចរណ៏ភ្លាមៗបន្ទាប់ពីក្បួនព្យុះហយាត្រា បានបញ្ចប់ ប៉ុន្តែហ្វូងបាតុកររាប់សិបរយនាក់ ចេញពីចលនា “អាវកាក់លឿង” ដែលបានព្យាយាមកាន់កាប់តំបន់នោះ។

ទូរទស្សន៍ BFM របស់បារាំង បានបង្ហាញរូបភាពប៉ូលីសបាញ់ឧស្ម័នហូរទឹកភ្នែកដើម្បីបំបែកហ្វូងតវ៉ា ដែលមួយចំនួនមានពាក់គម្របក្បាល ហើយព្យាយាមបិទផ្លូវដោយរបាំងដែក ធុងសម្រាម និងកំទេចកំទីផ្សេងៗ។

សម្លេងបន្លឺខ្លាំងជាច្រើន ត្រូវបានគេលឺពាសពេញ។ ហ្វូងបាតុករតវ៉ាបានគប់គ្រវែងវត្ថុជាច្រើនដាក់ប៉ូលីស ស្រែកហ៊ោរ និងដុតសម្រាម។

ដំបូងបើតាមប្រភពប៉ូលីសបារាំង និងប្រភពតុលាការ បានប្រាប់ថា ហ្វូងបាតុករ “អាវកាក់លឿង” ចំនួន ១៥២នាក់ និងមេដឹកនាំពួកគេ ត្រូវបានឃុំឃាងំងជិតវិមាន Champs Elysees ខណះពួកគេ ព្យាយាមធ្វើការតវ៉ា នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃចន្ទ។