Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រលំអគារសង្កត់មនុស្ស៥០នាក់ នៅទីក្រុងម៉ុមបៃរបស់ឥណ្ឌា

  • Print

(ញូដេលី)៖ អគារមួយខ្នង កម្ពស់០៤ជាន់ បានដួលរលំនៅទីក្រុង ម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌា ដោយមនុស្សពី ៤០-៥០នាក់ត្រូវគេព្រួយបារម្ភថា អាចកំពុងជាប់ខ្លួន ពីក្រោមគំនរអគារ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។

អគារខាងលើ ស្ថិតនៅតំបន់ ដុនគ្រី (Dongri) នៃទីក្រុង Mumbai ខណៈក្រោយកើតហេតុ កម្លាំងប៉ូលិស ភ្នាក់ងារពន្លត់អគ្គីភ័យ និងក្រុមឆ្លើយតប គ្រោះមហន្តរាយ ត្រូវបានចល័តទៅដល់ កន្លែងកើតហេតុជាបន្តបន្ទាប់ និងកំពុងធ្វើប្រតិបត្តិកា ររុករក និងជួយសង្រ្គោះ យ៉ាងសស្រាក់សស្រាំ។ មកទល់ពេលនេះមិនទាន់មានការបញ្ជាក់ តួលេខជនរងគ្រោះជាផ្លូវការ ពីអាជ្ញាធរឥណ្ឌាផ្ទាល់នៅឡើយទេ។

គួរជម្រាបថា ហេតុការណ៍ដួលរលំអគារស្រដៀងៗគ្នានេះ រមែងកើតមានឡើងជាញឹកញាប់ នៅក្នុងប្រទេសឥណ្ឌា ដែលបានបណ្តាលមកពីគ្រោះធម្មជាតិ ការសាងសង់ខុសបច្ចេកទេស និងអគារចាស់ទ្រុឌទ្រោមជាដើម៕

ដកស្រង់ពី៖ Fresh News