Social Network

សត្វខ្លាឃ្មុំ ចាស់ជាងគេលើលោក ធ្លាប់បង្កើតកូនចៅបីជំនាន់បានចំនួន ១៣៧ក្បាលនិងមាន អ្នកទេសចរចូលទស្សនាចំនួន ១.២៥លាននាក់

 (ឯកសារសត្វ)៖ សត្វខ្លាឃ្មុំ ១ក្បាល ត្រូវបានសួនសត្វគេដាក់ឈ្មោះថា Xinxing។

វាត្រូវបានគេជួយសង្រ្គោះ ពីក្នុងព្រៃនៃតំបន់ Baoxing ហើយយកមករស់នៅសួនសត្វ Chongqing អំឡុងឆ្នាំ១៩៨៣។ ខ្លាឃ្មុំនេះត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង ដោយសារតែវា មានជាប្រភេទសត្វខ្លាឃ្មុំ អំបូរធំដែលចាស់ជាងគេ ក្នុងសួនសត្វលើ ពិភពលោក។

បើគិតតាមអាយុ វាត្រូវបានគេកត់ត្រាថា មានអាយុ ៣៧ឆ្នាំ ដែលប្រហាក់ប្រហែល ទៅនឹងអាយុរបស់មនុស្ស ១២០ឆ្នាំ។ នៅអំឡុងរដូវកាល កីឡាអូឡាំពិករដូវរងា ឆ្នាំ១៩៨៨ ខ្លាឃ្មុំ Xinxing ត្រូវបានគេយកមកនៅក្នុងទីក្រុង Calgary Alberta ប្រទេសកាណាដា ហើយវាត្រូវបានអ្នកទេសចរ ចូលទស្សនាចំនួន ១.២៥លាននាក់ ក្នុងរយៈពេល ២១០ថ្ងៃ។

នៅឆ្នាំ២០០២ ខ្លាឃ្មុំ Xinxing បានកើតកូនភ្លោះចំនួន ២ក្បាល អំឡុងពេលនោះ វាមានអាយុ ២០ឆ្នាំ។ គិតត្រឹមឆ្នាំ២០១៦ ខ្លាឃ្មុំនេះបង្កើតបានកូនចៅចំនួន ១១៤ ក្នុងនោះកូនរបស់វាចំនួន១០ ចៅរបស់វា ចំនួន៤២ និងចៅទួត ៦២៕

ដកស្រង់ពី៖ Fresh News