Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ដេចគ្រឿងញៀនម៉ិចស៊ីកូ Joaquin Guzman ត្រូវបានផ្ដន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត នៅសហរដ្ឋអាមេរិក

  • Print

 (ម៉ិចស៊ីកូ)៖ ទីបំផុត ស្ដេចគ្រឿងញៀន ម៉ិចស៊ីកូ Joaquin Guzman ត្រូវបានតុលាការអាមេរិក ផ្ដន្ទាទោសដាក់ពន្ធគារ អស់មួយជីវិត។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅមុននេះបន្តិច នាយប់ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។ ស្ដេចគ្រឿងញៀន Joaquin Guzman មានអាយុ៦២ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋធ្ងន់ៗ ជាច្រើន ក្នុងនោះរួមមានទាំងការរត់ ពន្ធគ្រឿងញៀន។

ក្រៅពីជាប់ពន្ធនាគារ អស់មួយជីវិត បូកបន្ថែមទោស៣០ឆ្នាំទៀត តុលាការអាមេរិក ក៏បានបង្គាប់ឱ្យរឹបអូស ប្រាក់ពីឧក្រិដ្ឋជន រូបនេះជាង ១២.៦ពាន់លានដុល្លារផងដែរ។

គួរបញ្ជាក់ថា Joaquin Guzman ត្រូវចាប់ខ្លួនលើកចុងក្រោយ កាលពីឆ្នាំ២០១៧ ដោយអាជ្ញាធរ ម៉ិចស៊ីកូ ហើយដោយសារតែខ្លាច ស្ដេចគ្រឿងញៀនរូបនេះ គេចខ្លួន ទើបអាជ្ញាធរម៉ិចស៊ីកូ បញ្ជូនរូបគេ មកកាត់ទោស នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំដដែល៕

ដកស្រង់ពី៖ Fresh News