Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ងាត់ៗអ៊ីរ៉ង់បញ្ជូនដ្រូនពិសេសផលិតដោយខ្លួនឯងសុទ្ធសាធ ទៅឲ្យកងទ័ពអាកាសប្រើប្រាស់ ចំពោះមុខសកម្មភាពយោធាអាមេរិកក្នុងតំបន់ច្រកសមុទ្រ

  • Print

 (តេហេរ៉ង់)៖ នៅថ្ងៃពុធសប្តាហ៍នេះ កងទ័ពអាកាសរបស់អ៊ីរ៉ង់ បានទទួលយកយន្តហោះដ្រូន-ចម្បាំងប្រភេទ មូហាហ្សែរ-៦ (Mohajer-6) ដែលផលិតនៅក្នុងស្រុក លើកដំបូងបង្អស់ ដែលកាលពីមុន ដ្រូនចម្បាំងប្រភេទនេះ សម្រាប់តែឲ្យកងឆ្មាំ បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ប្រើប្រាស់តែប៉ុណ្ណោះ។

នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន Sputnik នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្តដា ឆ្នាំ ២០១៩។ តាមរយៈឧត្ដមសេនីយឯក ហ្សាហ៍រ៉ាម ហាស្សានណេចាដ (Shahram Hassannejad) ដែលជាប្រធានអង្គភាព យន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់បានឲ្យដឹងថា ការទទួលបាននេះ នឹងបើកទំព័រយុគសម័យថ្មី នៃការប្រើប្រាស់យន្តហោះ គ្មានមនុស្សបើក ក្នុងការធ្វើប្រតិបត្តិការ របស់កងកម្លាំង ទ័ពអាកាសអ៊ីរ៉ង់។

ការបញ្ចេញនេះ គឺបានកើតមានឡើង ស្របពេលដែលសហរដ្ឋអាមេរិក កំពុងកៀរគរសម្ព័ន្ធមិត្ត ឲ្យបង្កើតកងកម្លាំងចំរុះ ដើម្បីការពារតំបន់ច្រកសមុទ្រ ដោយសំអាងថា ប្រទេសអ៊ីរ៉ង់ កំពុងបង្កការគំរាមកំហែង ក្នុងតំបន់ច្រកសមុទ្រអន្តរជាតិ។ មេបញ្ជាការទ័ពអ៊ីរ៉ង់ បានលើកឡើងយ៉ាងដូច្នេះថា «ជាមួយនឹងការដាក់ពង្រាយ យន្តហោះគ្មានមនុស្សបើក ប្រភេទទាំងនេះ សកម្មភាពគំរាមកំហែងណាមួយ នៅព្រំដែនអ៊ីរ៉ង់ ឬសូម្បីតែហួសពីព្រំដែន ក៏នឹងត្រូវកំណត់បាន អត្តសញ្ញាណដែរ ដូច្នេះយើងនឹងកម្ចាត់វាចោលបាន ទាន់ពេលវេលាមុននឹងវាកើតឡើង»។

លោកឧត្តមសេនីយឯក ក៏បានបញ្ជាក់ទៀតដែរថា យន្តហោះចម្បាំង គ្មានមនុស្សបើកប្រភេទ Mohajer-6 នេះគឺត្រូវបានផលិតឡើង ដោយការសហការរវាង កងទ័ពអ៊ីរ៉ង់ ក្រសួងការពារជាតិ និងអង្គការឧស្សាហកម្មអាកាសចរណ៍អ៊ីរ៉ង់ (IAIO) ។ គួរបញ្ជាក់ថា យន្តហោះដ្រូន Mohajer-6 មានលក្ខណៈពិសេស ខាងឈ្លបយកការណ៍ និងអាចឃ្លាំមើលហេតុការណ៍ ពីចំងាយបានយ៉ាងល្អ។

លើសពីនោះទៀត វាមានសមត្តិភាពក្នុងការ បើកប្រតិបត្តិការយោធា យ៉ាងរហ័ស អាចកំណត់គោលដៅបានល្អ ហើយអាចប្រើប្រាសគ្រប់ខណ្ឌអាកាសធាតុ និងទីតាំងភូមិសាស្ត្រ។ យន្តហោះចម្បាំង គ្មានមនុស្សបើកប្រភេទ Mohajer-6 នេះ ត្រូវបានដាក់បង្ហាញជាលើកដំបូង នៅក្នុងខែមេសា ឆ្នាំ២០១៧ និងបានចាប់ផ្តើមផលិតនៅឆ្នាំ ២០១៨ កន្លងទៅនេះ៕

ដកស្រង់ពី៖ Fresh News