Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Abbasi ត្រូវចាប់ខ្លួនពាក់ព័ន្ធរឿងពុករលួយ!

  • Print

(អ៊ីស្លាម៉ាបាដ)៖ យោងតាមអ្នកនាំពាក្យរបស់ ការិយាល័យប្រយុទ្ធប្រឆាំង អំពើពុករលួយ បានឱ្យដឹងថា អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក ហ្សាហ៊ីដ ខាកាន់ អាប់បាស៊ី (Shahid Khaqan Abbasi) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ត្រូវបានចាប់ឃាត់ខ្លួន ដោយក្រុមប្រឹក្សាភិបាល គណនេយ្យភាពជាតិប៉ាគីស្ថាន។

ប៉ុន្តែទោះជាយ៉ាងណា ក្រុមប្រឹក្សានេះ មិនទាន់បានផ្តល់ព័ត៌មានលំអិត អំពីស្ថានភាពនៃការចាប់ខ្លួន នេះនៅឡើយទេ។

យោងទៅតាម សារព័ត៌មាន សាម៉ា (Samaa) ចេញផ្សាយនៅល្ងាច ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រី កំពុងប្រឈមមុខនឹងការចោទប្រកាន់ ពីបទប្រគល់គម្រោងដេញថ្លៃ ដែលមានតម្លៃរាប់ពាន់លានរ៉ូពី  ទៅឲ្យក្រុមហ៊ុនមួយ ដែលមានភាគហ៊ុនរបស់លោក។

គួរបញ្ជាក់ថា លោក Shahid Khaqan Abbasi ជាអ្នកនយោបាយល្បីឈ្មោះមួយរូបមកពី គណបក្សសម្ព័ន្ធម៉ូស្លីមប៉ាគីស្ថាន។ លោកបានបម្រើការ ជានាយករដ្ឋមន្ត្រីលើកទី ២១ របស់ប៉ាគីស្ថាន ចាប់ពីខែសីហា ឆ្នាំ ២០១៧ ដល់ខែឧសភា ឆ្នាំ ២០១៨៕

ដកស្រង់ពី៖ Fresh News