Social Network

ទឹកជំនន់ ក្នុងខេត្ត Jiangxi ភាគខាងកើតប្រទេសចិន

មនុស្ស៧នាក់ បានស្លាប់ ឬក៏បានបាត់ខ្លួន ដោយសារតែជុំថ្មីនៃទឹកភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ដ៏ធ្ងន់ធ្ងរក្នុងខេត្ត Jiangxi ភាគខា ងកើតប្រទេសចិន នេះបើតាមអជ្ញាធរប្រាប់កាលពីថ្ងៃចន្ទ។

ទឹកភ្លៀងធ្លាក់ បានចាប់ផ្តើមកាលពីថ្ងៃសុក្រ ហើយបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនជិត១.៣លាននាក់ ក្នុងទីក្រុងចំនួន៨។ ក្រៅពីមនុស្ស៧នាក់ ដែលត្រូវបានសម្លាប់ ឬក៏បាត់ខ្លួននោះ អ្នកភូមិជិត១៣.០០០ នាក់ផ្សេងទៀត ត្រូវបានជន្លៀសចេញ។ ផ្ទះសរុបចំនួន ១.៦២០ខ្នង បានបាក់រលំក្នុងទឹកជំនន់ ដែលក៏បានខូចខាតដីដំណាំ ៨១.៥០០ហិចតា នេះបើយោងតាមការិយាល័យគ្រប់គ្រងគ្រោះបន្ទាន់ខេត្ត Jiangxi ការខូចខាតសេដ្ឋកិច្ចដោយផ្ទាល់ ត្រូវបានប៉ាន់ប្រមាណជាទឹកប្រាក់ ប្រហែល ៤១០ពាន់ដុល្លារអាមេរិក។

គិតត្រឹមថ្ងៃចន្ទ កម្រិតទឹកក្នុងទន្លេចំនួន៩ ក្នុងខេត្ត បានលើសសញ្ញាព្រមានទឹកជំនន់ ដោយសារតែទឹកភ្លៀងធ្លាក់ខ្លាំង។ បឹង Poyang ដែលជាបឹងទឹកសាបដ៏ធំបំផុតរបស់ប្រទេសចិន ជាឧទាហរណ៏ គេឃើញកំពស់ទឹកកាន់តែឡើងខ្ពស់លើគំនូសព្រមានទឹកជំនន់។ ជំនួយសង្រ្គោះគ្រោះមហន្តរាយ រួមទាំងតង់កៅស៊ូ និងកន្ទេលឬស្សី ត្រូវបានបញ្ជូន និងចែកចាយទៅកាន់កន្លែងរងគ្រោះ នេះបើតាមសំដីប្រភពក្នុងតំបន់។

សេវាកម្មអាកាសធាតុក្នុងស្រុក បានព្យាករណ៏ថា អាកាសធាតុមានភ្លៀងធ្លាក់ អាចបន្តរហូតដល់ថ្ងៃអង្គារ៍ ហើយបានព្រមានអ្នកស្រុកពីទឹកភ្លៀងធ្លាក់ខ្លាំង និងផ្លេកបន្ទោរ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។