Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមយុទ្ធយោធាដែលគ្រោងធ្វើដោយកូរ៉េខាងត្បូង-អាមេរិក គឺដើម្បីគម្រាមកិច្ចចរចារថ្នាក់ការងារ

  • Print

រដ្ឋធានីព្យុងយ៉ាង អាចនឹងបញ្ចប់នូវកិច្ចចរចារថ្នាក់ការងារដែលបានគ្រោងទុកជាមួយនឹងរដ្ឋធានីវ៉ាស៊ិនតោន ប្រសិនបើការធ្វើសមយុទ្ធយោធារួមគ្នាដែលគ្រោងធ្វើរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានកើតឡើងមែន នេះបើតាមក្រសួងការបរទេសសាធារណះរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង ព្រមានកាលពីថ្ងៃអង្គារ៍។

នៅក្នុងសេចក្តីថ្លែងការណ៏២ ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានមជ្ឍឹមរបស់កូរ៉េផ្លូវការ អ្នកនាំពាក្យក្រសួងការបរទេស បានរិះគន់សមយុទ្ធ 19-2 Dong Maeng នាពេលខាងមុខ ដែលគ្រោងធ្វើនៅខែក្រោយ នេះគឺបំពានយ៉ាងច្បាស់នូវទឹកចិត្តជាមូលដ្ឋាន នៃសេចក្តីថ្លែងការណ៏ កូរ៉េខាងជើង-អាមេរិក ហើយវាជា គំនាបជាក់ស្តែងប្រឆាំងនឹងយើង ប្រសិនបើសមយុទ្ធនោះ ក្លាយជាការពិត នោះវានឹងប៉ះពាល់កិច្ចការថ្នាក់ការងារពួកយើង មន្រ្តីអ្នកនាំពាក្យនោះបន្ថែម។

យោងតាមកិច្ចព្រមព្រៀង រដ្ឋធានីព្យុងយ៉ាង បានសន្យាបញ្ចប់ការធ្វើតេស្តិសាកល្បងនុយក្លេអែរ និងគ្រាប់មីស៊ីល ខណះរដ្ឋធានីវ៉ាស៊ិនតោន យល់ស្របបញ្ចប់សមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង លើ ឧបទ្វីបកូរ៉េ។ កិច្ចចរចារថ្នាក់ការងារ ដែលរំពឹងនឹងចាប់ផ្តើមពាក់កណ្តាលខែកក្កដានេះ រវាងព្យុងយ៉ាង និងវ៉ាស៊ិនតោន ត្រូវបានយល់ស្របគ្នា នាកិច្ចប្រជុំកំពូលកូរ៉េខាងជើង-អាមេរិក កាលពីខែមុន នាតំបន់ Panmunjom ។

កូរ៉េខាងជើង នឹងសម្រេចថាតើត្រូវបន្តកិច្ចចរចារទៅមុខទៀតឬយ៉ាងណានោះទេ បន្ទាប់ពី “បើកភ្នែកមើលការផ្លាស់ប្តូរនាពេលអនាគតរបស់សហរដ្ឋអាមេរិក” បើតាមសំដីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង នេះបើតាមការផ្សាយរបស់ស៊ិនហួរ។