Social Network

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានរៀបចំការហ្វឹកហ្វឺន បើទោះជាមានការព្រមានពីរដ្ឋធានី Pyongyang

រដ្ឋធានី Seoul និង Washington បានត្រៀមចាប់ផ្តើមការហ្វឹកហ្វឺនយោធារួមគ្នាមួយ នៅថ្ងៃចន្ទ ដោយបំពាននូវការព្រមានពីរដ្ឋធានី Pyongyang ដែលថា ហ្កេមសង្រ្គាម នឹងធ្វើឲ្យខូចខាតដល់កិច្ចចរចារអាវុធនុយក្លេ-អ៊ែររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

ការហ្វឹកហាត់ បានកើតមានបន្ទាប់ពីរដ្ឋធានី Pyongyang បានធ្វើការសាកល្បងនូវការបាញ់គ្រាប់រយះចម្ងាចខ្លីជាបន្តបន្ទាប់ កាលពីប៉ុន្មានថ្ងៃថ្មីៗមកនេះ ដោយហៅការបាញ់មួយ ក្នុងចំណោមការបាញ់ជាច្រើននោះថា ជា “ការព្រមានដ៏ឧឡារិក ដល់រដ្ឋធានី Seoul ប្រឆាំងនឹងការបន្តធ្វើសមយុទ្ធតាមកុំព្យូទ័រជាចំបង ជាមួយរដ្ឋធានី Washington ។

មន្ត្រីក្រសួងម្នាក់ បានប្រាប់អ្នកយកព័ត៌មានថា “សមយុទ្ធរួមគ្នានោះ គឺដើម្បីផ្ទៀងផ្ទាត់សមត្ថភាពរបស់ក្រុងសេអ៊ូល សម្រាប់ការប្រមើលមើលឡើងវិញរបស់ខ្លួន ចំពោះការគ្រប់គ្រងប្រតិបត្តិការពេលមានសង្គ្រាម ដែលកំពុងត្រូវបានរៀបចំឡើង” ។

នៅក្រោមសន្ធិសញ្ញាសន្តិសុខអាមេរិក-កូរ៉េខាងត្បូង ឧត្តមសេនីយ៍អាមេរិកម្នាក់ នឹងទទួលយកការបញ្ជាកម្លាំងរួមគ្នារបស់ពួកគេ ក្នុងករណីមានសង្គ្រាម ប៉ុន្តែក្រុងសេអ៊ូល បានស្វែងរកការផ្លាស់ប្តូរជំហរនេះជាយូរមកហើយ។

ក្រុមអ្នកវិភាគ និយាយថា សកម្មភាពយោធារបស់ភាគីទាំងសងខាងអាចពន្យារពេលការចរចារពីកម្មវិធីអាវុធរបស់កូរ៉េខាងជើង ដែលបានមើលឃើញថា វាអាចរងនូវទណ្ឌកម្មជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រហូតដល់ចុងឆ្នាំនេះ នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃចន្ទ។