Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តួលេខអ្នកស្លាប់ពីខ្យល់ព្យុះទីហ្វុង Lekima នាភាគខាងកើតប្រទេសចិន បានឡើងដល់ ៣២នាក់

  • Print

តួលេខអ្នកស្លាប់ពីខ្យល់ព្យុះ Lekima បានឡើងដល់៣២នាក់ហើយ នាភាគខាងកើតប្រទេសចិន នេះបើតាមអជ្ញាធរក្នុងតំបន់ប្រាប់កាលពីថ្ងៃអាទិត្យ ដោយសារក្រុមការងារជួយសង្រ្គោះ បានធ្វើការរកឃើញមនុស្សច្រើនជាង១០នាក់ នៅតែបន្តបាត់ខ្លួនបន្ទាប់ពីព្យុះនោះ បាននាំមកនូវបំណាក់ដី និងបង្ខំឲ្យអ្នកភូមិច្រើនជាង១លាននាក់ ធ្វើការជន្លៀសខ្លួន។

ព្យុះបីសាច បានមកដល់ទីក្រុង Wenling នាព្រឹកព្រលឹមថ្ងៃសៅរ៍ ដោយនាំមកនូវខ្យល់ ដែលមានកម្លាំង 187km ក្នុងមួយម៉ោង ជាមួយនឹងរលកកំពស់រាប់សិបម៉ែត្រ វាយបោកផ្ទប់ឆ្នេរច្រាំង។ មានមនុស្សហោចណាស់១៨នាក់ ត្រូវបានសម្លាប់ក្នុងបំណាក់ដី ដែលនាំមកដោយទឹកភ្លៀងធ្លាក់មិនឈប់ឈរក្នុងទីក្រុង Wenzhou ប្រហែល 400km ពីភាគខាងត្បូងទីក្រុង Shanghai នេះបើតាមស្ថានីយទូរទស្សន៍ជាតិ CCTV ផ្សាយកាលពីថ្ងៃសៅរ៍។

សាកសពចំនួន១៤នាក់បន្ថែម ត្រូវបានប្រកាសកាលពីថ្ងៃអាទិត្យ ប៉ុន្តែវាមិនទាន់ច្បាស់ថាតើ ពួកគេ មកពីគ្រោះឧបទ្ទហេតុតែមួយឬយ៉ាងណានោះទេ។ មនុស្ស១៦នាក់ នៅតែបន្តបាត់ខ្លួន នេះបើតាមអជ្ញាធរខេត្ត Zhejiang ប្រាប់។

បច្ចុប្បន្ននេះ ការងាររុករក និងសង្រ្គោះមកពីតំបន់ផ្សេងៗ គឺកំពុងតែដំនើរការ នេះបើតាមអជ្ញាធរប្រាប់តាមវេទិការបណ្តាញព័ត៌មានសង្គម Weibo ។

មនុស្សច្រើនជាង១លាន ត្រូវបានជន្លៀសចេញពីផ្ទះពួកគេ មុនពេលខ្យល់ទីហ្វុងនោះមកដល់ ហើយជើងហោះហើរច្រើនជាង 3,200 ត្រូវបានលុបចោល នេះបើតាមបណ្តាញផ្សព្វផ្សាយរដ្ឋផ្លូវការ Xinhua រាយការណ៏ ដោយសារតែទីក្រុងសៀងហៃ រដ្ឋធានីប៉េកាំង និងទីក្រុងផ្សេងៗ ជាកន្លែងយន្តហោះទាំងនោះចុះចត។