Social Network

តួលេខអ្នកស្លាប់ដោយទឹកជំនន់នៅឥណ្ឌា បានឡើងដល់១៤៧នាក់ ខណះផ្លូវថ្នល់ និងផ្លូវហាយវេ ត្រូវបានកាត់ផ្តាច់

អជ្ញាធរប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ បានបង្កើនកិច្ចប្រឹងប្រែងសង្រ្គោះ និងជំនួយដ៏ចំបង ខណះតួលេខអ្នកស្លាប់ពីទឹកជំនន់មូសុង ដែលបានកាត់ផ្តាច់ផ្លូវថ្នល់ ក្នុងប្រទេសប៉ែកខាងលិច និងខាងត្បូង បានឡើងដល់១៤៧នាក់ហើយ។

រដ្ឋ Kerala ភាគខាងត្បូងប្រទេស ដែលជាឋានសួគ៍ទេសចរណ៏ដ៏មានប្រជាប្រិយ ដោយសារតែឆ្នេរខ្សាច់ល្អ រមនីយដ្ឋានចង្កេះភ្នំ និងទឹកធ្លាក់នៅខាងក្រោយនោះ គឺឋិតក្នុងចំណោមតំបន់ដែលរងការវាយប្រហារដ៏អាក្រក់ ដោយមានតួលេខអ្នកស្លាប់ឡើងដល់ហោចណាស់ក៏៦៧នាក់ដែរ។

មនុស្សហោចណាស់ 165,000 ត្រូវបានប្តូរទៅនៅជម្រុំជំនួយជាង 1,318 កន្លែងនៅពាសពេញស្រុកនានា ក្នុងរដ្ឋនោះ នេះបើតាមមន្រ្តីប៉ូលីស ជាន់ខ្ពស់រដ្ឋ Kerala ប្រាប់កាសែត AFP ។ អាកាសធាតុអាក្រក់ និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត គឺកំពុងប៉ះពាល់ដល់កិច្ចសង្រ្គោះ និងជំនួយ មន្រ្តីខាងលើបន្ថែម។

បុគ្គលិកសង្រ្គោះបន្ទាន់ក្នុងតំបន់ និងក្រុមទាហានមកពីផ្នែកយោធា នាវិក និងកងកម្លាំងអាកាស ត្រូវបានដាក់បញ្ចូលក្នុងការរុករកដែលចេះតែបន្ត និងក្នុងប្រតិបត្តិការណ៏សង្រ្គោះ និងជំនួយ ពាសពេញតំបន់ដែលបានរងផលប៉ះពាល់។

មានផ្លូវថ្នល់ និងផ្លូវហាយវេហោចណាស់ ១៣៦ ពាសពេញរដ្ឋត្រូវបានខូចខាត ឬក៏នៅតែបន្តកាត់ផ្តាច់ ដោយសារតែខ្សែទឹកបង្កដោយទឹកជំនន់។ រចនាសម្ព័ន្ធជាច្រើន នាតំបន់បេតិកភ័ណ្ឌពិភពលោក Hampi ដែលជាទីក្រុងបុរាណ ក៏មានការលិចលុងផងដែរ។

វាជាស្ថានភាព ដែលមិនធ្លាប់មានពីមុនមក។ គេរំពឹងថា លំហូរទឹកនឹងថយចុះនៅក្នុងរយៈពេល ៤-៥ ថ្ងៃខាងមុខទៀត ប្រសិនបើមិនមានភ្លៀងទៀតទេ។ ខណៈភ្លៀងមូសុង មានសារសំខាន់ក្នុងការបំពេញការផ្គត់ផ្គង់ទឹកវាក៏ បានសម្លាប់មនុស្សរាប់រយនាក់ផងដែរជារៀងរាល់ឆ្នាំ នេះបើតាមការ ផ្សាយរបស់ Channel News Asia កាលពីថ្ងៃចន្ទ។