Social Network

កូរ៉េខាងត្បូង បានដកប្រទេសជប៉ុនចេញពីបញ្ជីសនៃដៃគូនាំចេញដ៏គួរទុកចិត្ត

ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ បានសម្រេចចិត្តដកប្រទេសជប៉ុនចេញពីបញ្ជីសនៃដៃគូនាំចេញដ៏គួរឲ្យទុកចិត្តរបស់ខ្លួន បន្ទាប់ពីការដកចេញរបស់ទីក្រុងតូក្យូ កាលពីដើមខែនេះ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង បានប្រាប់ក្នុងសេចក្តីសង្ខេបព័ត៌មានថា ការគ្រប់គ្រងផ្នែកនាំចេញនៃសម្ភារះយុទ្ធសាស្រ្តរបស់ទីក្រុងសេអ៊ូឡ នឹងត្រូវដាក់ឲ្យដំណើរការ សមស្របនឹងគោលការណ៏ជាមូលដ្ឋាននៃប្រព័ន្ធគ្រប់គ្រងការនាំចេញអន្តរជាតិ។

លោករដ្ឋមន្រ្តី Sung Yun-mo ថ្លែងថា វានឹងក្លាយជាការលំបាកក្នុងការសហការជិតស្និទជាមួយប្រទេស ដែលបំពានគោលការណ៏មូលដ្ឋាននោះ ឬក៏បន្តដំណើរការប្រព័ន្ធនោះដោយមិនត្រឹមត្រូវ ដែលជាក់ស្តែងសំដៅទៅលើប្រទេសជប៉ុន។

នៅក្រោមច្បាប់ ដែលបានកែសម្រួលលើសម្ភារះយុទ្ធសាស្រ្តនៃការនាំចេញ និងការនាំចូល ប្រទេសជប៉ុន ត្រូវបានគេទម្លាក់ចេញពីបញ្ជីសរបស់ដៃគូនាំចេញដ៏គួរឲ្យទុកចិត្តរបស់កូរ៉េខាងត្បូង ដែលត្រូវបានផ្តល់នូវនីតិវិធីនាំចេញអនុគ្រោះសម្រាប់សម្ភារះយុទ្ធសាស្ត្រ។

បញ្ហានេះ កើតមានឡើងបន្ទាប់ពីប្រទេសជប៉ុន បានដកកូរ៉េខាងត្បូងចេញពីបញ្ជីសរបស់ខ្លួនកាលពីដើមខែមុននេះ។ ជប៉ុន បានបន្តឹងនូវបទបញ្ជាជាច្រើនកាលពីដើមខែមុន លើការនាំចេញរបស់ខ្លួនទៅកាន់កូរ៉េខាងត្បូង លើសម្ភារះចំនួន៣ ដែលមានសារះសំខាន់សម្រាប់ផលិតកម្ម chips អង្គចងចាំ និងបន្ទះបង្ហាញ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអង្គារ៍។