Social Network

តុលាការអេហ្ស៊ីប កាត់ទោសដាក់គុកយ៉ាងយូរចំនួនដល់ ក្រុមអ៊ិស្លាមនិយម១៩ នាក់ ពីបទលួចរត់ចេញពីគុក ក្នុងឆ្នាំ ២០១១

តុលាការអេហ្ស៊ីប កាលពីថ្ងៃសៅរ៍ បានកាត់ទោស ក្រុមស្មោះត្រង់១៩នាក់ នៃក្រុមភាតរភាពមូស្លីមខុសច្បាប់នាពេលបច្ចុប្បន្ន រួមទាំងប្រធានក្រុមនេះ ឱ្យជាប់គុករយៈពេលយូរ ពីបទប៉ុនប៉ងលួចរត់ចេញពីគុក និងបង្កការរំខានក្នុងអំឡុងបាតុកម្មទ្រង់ទ្រាយធំឆ្នាំ ២០១១ ។

បណ្តឹងនេះ ត្រូវបានទម្លាក់ចោលសម្រាប់អតីតប្រធានាធិបតី Mohamed Morsi ដែលមានវត្តមានក្នុងក្រុមនេះ ដោយសារតែការស្លាប់របស់គាត់នៅក្នុងតុលាការ កាលពីខែមិថុនា។

នៅពាក់កណ្តាលឆ្នាំ ២០១៥ ក្នុងរឿងក្តីតែមួយ ដំបូងតុលាការបានកាត់ទោសប្រហារជីវិតសមាជិកដឹកនាំក្រុមភាតរភាពចំនួន ៦ នាក់ និងជនជាប់ចោទ ២០ នាក់ផ្សេងទៀត ឱ្យជាប់ពន្ធនាគារ ២៥ ឆ្នាំ។

ការកាត់ទោសឡើងវិញ ត្រូវបានដំណើរការនៅពេលក្រោយបន្ទាប់ពីការប្តឹងឧទ្ធរណ៍របស់ពួកគេប្រឆាំងនឹងសាលក្រម។ ការកាត់ទោស បានបង្ហាញថា ជនជាប់ចោទទាំងនោះ គឺឋិតនៅពីក្រោយការស្លាប់របស់ឆ្មាំគុក ៣២ នាក់ និងអ្នកទោស ១៥ នាក់ដែលជាការរត់គេចខ្លួនរបស់អ្នកទោស ២ម៉ឺននាក់ និងការចាប់ពង្រត់ប៉ូលីស ៤ នាក់ និងនាំពួកគេទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប Gaza Strip នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីចុងសប្តាហ៏។