Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅសុខៗលោក ឌូតឺតេ បង្ហើបពីការផ្តល់ជូនដ៏ធំមួយពីចិន កាលពីពេលលោកធ្វើទស្សនកិច្ចនៅប៉េកាំង...

  • Print

 (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គា ឌូតឺតេ បានបង្ហើបថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ផ្តល់កិច្ចព្រមព្រៀងដ៏ប្រសើរមួយ ពាក់ព័ន្ធវិស័យថាមពល ប្រសិនបើទីក្រុងម៉ានីល មិនទទួលស្គាល់ សេចក្តីសម្រេចរបស់តុលាការ មជ្ឈិត្តកម្មអន្តរជាតិ ដែលប្រឆាំងនឹងទីក្រុងប៉េកាំង ជុំវិញបញ្ហាវិវាទសមុទ្រចិនខាងត្បូង។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។ បើតាមលោក ឌូតឺតេ លោក ស៊ី ជិនពីង បានប្រាប់លោកកំឡុង ជួបនាពេលកន្លងទៅថ្មីៗនេះថា ប្រសិនបើលោកមិនទទួលស្គាល់ សេចក្តីសម្រេចរបស់ តុលាការមជ្ឈិត្តកម្មអន្តរជាតិ កាលពីឆ្នាំ២០១៦ ចិននឹងយល់ព្រម ធ្វើជាដៃគូនៅក្នុងគម្រោង ថាមពលមួយ នៅតំបន់សមុទ្រចិនខាងត្បូង ហើយឲ្យភាគីហ្វីលីពីន កាន់កាប់ភាគហ៊ុនច្រើន ជាងថែមទៀត។

គួរជម្រាបថា ពាក់ព័ន្ធនឹងសម្តីខាងលើ របស់លោកប្រធានាធិបតីហ្វីលីពីន ក្រសួងការបរទេសចិន ក៏ដូចជាស្ថានទូតចិន ប្រចាំនៅទីក្រុងម៉ានីល មិនទាន់បានធ្វើការឆ្លើយតប អ្វីនៅឡើយទេ។

ចាប់តាំងពីឡើងកាន់អំណាចមក លោក ឌូតឺតេ ហាក់ចង់ព្យាយាម ផ្សាភ្ជាប់ទំនាក់ទំនងរាក់ទាក់ជាមួយលោក ស៊ី ជិនពីង ជាមួយក្តីសង្ឃឹមថា នឹងអាចទទួលបានការវិនិយោគជាច្រើន ហើយលោកក៏បានព្យាយាម ជៀសវាងការប្រឈមមុខដោយផ្ទាល់ជាមួយចិន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូងផងដែរ៕

ដកស្រង់ពី៖ Fresh News