Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន ២៤ នាក់ បានចុះចូល នៅភាគខាងជើងប្រទេសអាហ្គានីស្ថាន

  • Print

ប្រភពពីកងទ័ព បានឲ្យដឹងកាលពីថ្ងៃចន្ទនេះថា ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន ២ នាក់ បានចុះចូលនឹងកងទ័ពអាហ្គានីស្ថាន នៅខេត្ត Badakhshan ភាគខាងជើង។

កងទ័ពជាតិអាហ្គានីស្ថាន កង ២១៧ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមសកម្មប្រយុទ្ធតាលីបង់ ២៤ នាក់ បានចុះចូល និងប្រគល់អាវុធដល់កងទ័ពជាតិអាហ្គានីស្ថាននៅក្នុងស្រុក Yamgan ខេត្ត Badakhshan កាលពីល្ងាចថ្ងៃអាទិត្យ” ។

សេចក្តីថ្លែងការណ៍ បានថ្លែងថា អ្នកដែលស្ថិតក្នុងចំណោមក្រុមសកម្មប្រយុទ្ធនោះគឺ Qari Sultan ដែលជាមេបញ្ជាការនៃក្រុមចុះចាញ់។

Qari Sultan ត្រូវបានគេដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍ថា "យើងបានយល់ថា សកម្មប្រយុទ្ធតាលីបង់ បានងាកចេញពីផ្លូវត្រូវ ហើយពួកគេកំពុងប្រយុទ្ធ ដើម្បីធ្វើបាបប្រជាជនអាហ្គានីស្ថាន ដូច្នេះយើង បានសម្រេចចិត្តបោះបង់ផ្លូវខុស ហើយចូលរួមក្នុងដំណើរការផ្សះផ្សាជាតិ" ។

លោក ក៏បានអំពាវនាវដល់សមាជិកតាលីបង់ឯទៀត ឱ្យចូលរួមក្នុងដំណើរការនេះ។ ក្រុមសកម្មប្រយុទ្ធតាលីបង់ជាង ២០០ នាក់ បានបោះបង់ចោលការប្រយុទ្ធ និងប្រគល់ខ្លួនឲ្យកងកំលាំងសន្តិសុខអាហ្គានីស្ថាន នៅខេត្ត Takhar និងខេត្ត Kunar ដែលនៅជិតខាង កាលពីដើមខែនេះ នេះបើតាមការផ្សាយពីស៊ិនហួរ កាលពីម្សិលមិញ។