Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សរាប់សិបពាន់នាក់ ទទួលរងជំងឺទាក់ទងនឹងផ្សែងអ័ព្ទ បង្កឡើងដោយភ្លើងឆេះព្រៃឥណ្ឌូនេស៊ី

  • Print

ផ្ទៃដីជាង ២៨៥ ហិកតា ត្រូវបានឆេះ នៅកោះកាលីម៉ាន់តាននិងកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីខែមិថុនា។ មនុស្សរាប់រយពាន់នាក់ បានទទួលរងនូវជំងឺដែលទាក់ទងនឹងផ្សែងអ័ព្ទ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី បានកត់ត្រាថាមានចំណុចក្តៅចំនួន ២,៨ ពាន់កន្លែង ស្ថិតនៅក្នុងកោះស៊ូម៉ាត្រានិងកាលីម៉ានតាន។ ចំណុចក្តៅភាគច្រើន ស្ថិតនៅភាគកណ្តាល Kalimantan ដែលមានភ្លើងឆេះព្រៃ ៩៥៤ កន្លែង បន្ទាប់មកខេត្ត Kalimantan ខាងលិច ស៊ូម៉ាត្រាខាងត្បូង ខេត្ត Jambi កាលីម៉ានតានខាងត្បូង និងខេត្តរីយ៉ា។

ក្រសួងសុខាភិបាល បានកត់ត្រាមនុស្សប្រមាណ២០ ម៉ឺននាក់ ដែលទទួលរងគ្រោះដោយសារការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ។ ការឆ្លងជំងឺនេះ ថែមទាំងបានសម្លាប់កុមារបីនាក់ នៅកាលីម៉ានតាន់។

អ័ព្ទនេះ ក៏បណ្តាលឱ្យក្រុមហ៊ុនអាកាសចរណ៍លុបចោលជើងហោះហើររបស់ពួកគេ ទៅកាន់ព្រលានយន្តហោះដែលពាក់ព័ន្ធ។ អជ្ញាធរឥណ្ឌូនេស៊ី បានដាក់ទណ្ឌកម្មក្រុមហ៊ុនចម្ការចំនួន ៤៦ ដែលសង្ស័យថា បានបង្កឱ្យមានភ្លើងឆេះព្រៃ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងព្រៃឈើ មានប្រសាសន៍ថា បញ្ជីនេះ នៅតែត្រូវបានបន្ថែម។ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo កាលពីថ្ងៃចន្ទ បានបើកកិច្ចប្រជុំមួយ នៅទីរួមខេត្ត Riau ដើម្បីកាត់បន្ថយអ័ព្ទ។

លោកបានបញ្ជាឱ្យមានប្រតិបត្តិការបំបែកពពកចេញ។ យោធាឥណ្ឌូនេស៊ី បានដាក់ពង្រាយជើងហោះហើរចំនួន ៤ ដើម្បីអនុវត្តន៍ប្រតិបត្តិការនេះ បើតាមការផ្សាយរបស់ស៊ិនហួរ កាលពីម្សិលមិញ។