Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូង រាយការណ៍ពីករណីជំងឺគ្រុនជ្រូកអាហ្វ្រិក ទី ១

  • Print

ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ៍ បានរាយការណ៍ពីករណីដំបូងនៃជំងឺគ្រុនជ្រូកអាហ្រ្វិក ដែលជាជំងឺមេរោគសម្រាប់សត្វជ្រូក ដែលមិនទាន់មានថ្នាំវ៉ាក់សាំង ឬការព្យាបាលនៅឡើយ នេះបើតាមក្រសួងកសិកម្ម ម្ហូបអាហារ និងកិច្ចការជនបទ។

ករណីនេះ ត្រូវបានបញ្ជាក់ជាផ្លូវការ នៅវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ម៉ោងក្នុងស្រុក បន្ទាប់ពីសត្វជ្រូកងាប់ទាំង ៥ ក្បាល នៅកសិដ្ឋានមួយនៅខេត្ត Paju នៃខេត្ត Gyeonggi ត្រូវបានគេធ្វើតេស្ត៍វិជ្ជមាន។

សត្វជ្រូកទាំងអស់ប្រហាក់ប្រហែល ៣.៩៥០ ក្បាលនៅកសិដ្ឋាន ត្រូវបានគេសម្លាប់ចោល។ មិនមានករណីផ្សេងទៀត ត្រូវបានគេរកឃើញនៅចម្ងាយ ៣ គីឡូម៉ែត្រពីកសិដ្ឋាននោះទេ។ ភ្លាមៗបន្ទាប់ពីការបញ្ជាក់ ក្រសួង បានបង្កើនកម្រិតព្រមានដល់កម្រិតខ្ពស់បំផុត ខណៈពេលចេញបទបញ្ជាផ្អាកសកម្មភាព រយៈពេល ៤៨ ម៉ោងដល់កសិដ្ឋានចិញ្ចឹមជ្រូកទាំងអស់នៅទូទាំងប្រទេស។

ក្នុងកំឡុងពេលបម្រាមគោចរណ៏ រាល់សត្វជ្រូក ឧបករណ៍ពាក់ព័ន្ធ និងប្រជាជនទាំងអស់នៅកសិដ្ឋានចិញ្ចឹមជ្រូក មិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ទីទេ។ ក្រសួងបានហាមឃាត់សត្វជ្រូកនៅក្នុងខេត្ត Gyeonggi ពីការផ្លាស់ប្តូរទៅតំបន់ផ្សេងទៀត រយៈពេលមួយសប្តាហ៍ ខណៈពេលដែលពិនិត្យមើលរោគសញ្ញា ដែលអាចកើតមានជំងឺផ្តាសាយជ្រូកអាហ្វ្រិកនៅកសិដ្ឋានចិញ្ចឹមជ្រូកទាំងអស់ នៅទូទាំងប្រទេស។

ក្រសួង បានស្នើសុំឱ្យប្រជាជនបន្តទទួលទានសាច់ជ្រូក ព្រោះថាមេរោគវា មិនប៉ះពាល់ដល់មនុស្សទេ នេះបើតាមការផ្សាយរបស់ស៊ិនហួរ នៅថ្ងៃពុធនេះ។